ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ មើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យការប្រមូលផលត្រីនៅគន្លងដាយ និងពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក នៅតាមដងទន្លេសាប ក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល និងសហការី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ  និងចុះពិនិត្យការប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣ និងពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក នៅតាមដងទន្លេសាប ក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
កម្មវិធីទី១៖
ពិនិត្យការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ÷
យោងតាមរសេចក្តីរាយការណ៍របស់លោកតំណាង ម្ចាស់កសិដ្ឋាន សុខ វី  បានឲ្យដឹងថា គាត់បានចិញ្ចឹមត្រីឆ្តោ និងត្រីប្រា បានចំនួនជាងដប់ឆ្នាំហើយ ដែលក្នុងមួយឆ្នាំៗ អាចប្រមូលផលបានចំនួនជាង មួយពាន់តោន ហើយអាចទទួលបានប្រាក់ចំណូលប្រមាណជាង ដប់ម៉ឺនដុល្លារអាមេរិក។ សូមបញ្ជាក់ថា នៅក្នុងភូមិតាពៅមានកសិដ្ឋានចិញ្ចឹមត្រីប្រភេទធំនេះមានចំនួនបីកន្លែង និងមានការចិញ្ចឹមជាលក្ខណៈគ្រួសារមួយចំនួនទៀត ។
កម្មវិធីទី២៖
ពិនិត្យការប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៥ នៅភូមិតាពៅ ឃុំកោះចិន÷
យោយតាមសេចក្តីរាយការរបស់ម្ចាស់ដាយបានបញ្ជាក់ឲ្យដឹងថា ត្រីបានចាប់ផ្តើមចុះពីទន្លេសាប ចាប់ថ្ងៃទី ៩កើត ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ដែលទទួលបានផលជាមធ្យម ១០០ ទៅ៥០០ គក្រ ក្នុងមួយម៉ោង ហើយដោយឡែងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ នៅដាយលេខ១៥នេះ អាចទទួលផលត្រី បានចំនួនបីតោន ហើយសង្ឃឹមថាពេលរសៀលអាចកើនឡើងដល់ ៥ តោន នៅពេលលើកម្តងៗ ។
កម្មវិធីទី៣៖
ពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក និងផ្អក÷
តាមរយៈការចុះពិនិត្យផ្ទាល់ បានពិនិត្យឃើញថាមានប្រជាពលរដ្ឋជាច្រើនមកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តកំពង់ឆ្នាំងបានធ្វើដំណើរមកកាន់ ស្រុកពញាឮ ដើម្បីទិញត្រីធ្វើប្រហុក ដោយមួយគ្រួសារបានទិញត្រី ពី៣០ ទៅជាង ១០០ គក្រ តាមគ្រួសារតូច ធំ ហើយបន្ទាប់ពីបានកាត់ក្បាលត្រី និងលាងសម្អាតរួច ប្រជាពលរដ្ឋនឹងត្រឡប់ទៅផ្ទះវិញនៅពេលរសៀល ។ ដោយឡែកចំពោះតម្លៃត្រីវិញ គឺមានតម្លៃប្រមាណពី ២០០០ ទៅ ៦០០០ រៀល ក្នុងមួយគីឡូក្រាមអាស្រ័យទៅតាមប្រភេទ និងទំហំត្រី ៕