ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

មន្ទីរព្យាបាលធ្មេញបស្ចិម ប្រារព្ធខួបគម្រប់២០ឆ្នាំនៃការ ផ្តល់សេវាសុខភាពមាត់ធ្មេញគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា
ថ្ងៃ សៅរ៏ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ ៖ មន្ទីរព្យាបាលធ្មេញបស្ចិម ប្រារព្ធខួបគម្រប់២០ឆ្នាំ នៃកា ផ្តល់សេវាសុខភាពមាត់ធ្មេញគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការបរិភោគអាហារពេលល្ងាចរួមគ្នា (gala dinner)  នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ។
លោកទន្តបណ្ឌិត ឡេង តុង ដែលជាសហស្ថាបនិកនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានមានប្រសាសន៍ថា៖ “នៅពេលស្ថាបនិករបស់យើងបានរួមគ្នាបើកដំណើរការមន្ទីរព្យាបាលនេះកាលពី២០ឆ្នាំមុន យើងបានទទួល កម្លាំងចិត្តពីភាពប៉ិនប្រសប់របស់អ្នកជំនាញផ្នែកទន្តសាស្ត្រ នៅបណ្ដាប្រទេសលោកខាងលិច។ នៅពេល នោះហើយ ដែលយើងបានសម្រចចិត្តដាក់ឈ្មោះគ្លីនិករបស់យើងថា “បស្ចិម” ដែលសំដៅលើ លោកខាងលិច ព្រោះថាយើងមានបំណងពាំនាំយកការព្យាបាលមាត់ធ្មេញដែលមានលក្ខណៈស្តង់ដារខ្ពស់ដូចលោកខាងលិចមកកាន់ប្រទេសកម្ពុជាយើង។”
លោកទន្តបណ្ឌិត ឡេង តុង បានបន្តទៀតថា៖ “គន្លឹះនៃភាពជោគជ័យទាំងពេលនេះ និងទៅថ្ងៃអនាគតរបស់ យើងអាស្រ័យលើបុគ្គលិករបស់យើងទាំងអស់គ្នា ដែលមានតាំងពីទន្តពេទ្យ គិលានុប្បដ្ឋាយិកា អ្នកបច្ចេកទេស និងបុគ្គលិកអនាម័យផងដែរ ។
ជាមួយគ្នានេះ នាយិកាបស្ចិម អ្នកស្រី  កឺក ណារី មានប្រសាសន៍ថា៖ “ដូចមន្ទីរពេទ្យព្យាបាលទូទៅដែរ គ្លីនិកធ្មេញគឺជាផ្នែក សំខាន់មួយរបស់សហគមន៍ ។ ពិសេសជាងនេះទៅទៀតនោះ បស្ចិមពិតជាមានមោទនភាពណាស់ដែលបានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង២ទសវត្សរ៍មកនេះ ហើយយើងសង្ឃឹមថានឹងរក្សាភាពជាដៃគូនេះឱ្យបានយូរអង្វែងទៅមុខទៀត។ វាគឺជាសំណាងដែលយើងបានព្យាបាល និងបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់យើង ហើយទទួលបានការជឿទុកចិត្តពីអតិថិជន និង បានបង្កើតមិត្តភាពយូរអង្វែងជាមួយ ពួកគេតាមរយៈទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់របស់បុគ្គលិកយើង ។
សូមបញ្ជាក់ថា ៖ មន្ទីរព្យាបាលធ្មេញបស្ចិម គឺជាស្ថាប័នផ្ដល់សេវាកម្មទន្តសាស្ដ្រឈានមុខគេមួយនៅកម្ពុជា ដែលទទួលស្គាល់ដោយមនុស្សជាច្រើន ជាមួយសេវាកម្មដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត ។ បស្ចិមប្ដេជ្ញាចិត្តជួយអតិថិជនរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាមាត់ធ្មេញរបស់ពួកគេ តាមរយៈការផ្ដល់សេវាកម្មព្យាបាល ដែលមានគុណភាពខ្ពស់ ៕