ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ប្រមុខការទូតអ៊ីរ៉ង់អះអាងថា អ៊ីស្រាអែលទើបទទួលជោគជ័យក្នុងការបាញ់តេស្តប្រព័ន្ធមីស៊ីលស៊េរីថ្មី
ថ្ងៃ សៅរ៏ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហំាម៉េដ ហ្សាហ្វាដ ហ្សារីហ្វ បានថ្លែងអះអាងនៅថ្ងៃសុក្រម្សិលមិញថា អ៊ីស្រាអែលទើបតែធ្វើតេស្តបាញ់ប្រព័ន្ធមីស៊ីលថ្មីមួយ ចេញពីមូលដ្ឋានមួយកន្លែងនៅភាគកណ្តាលប្រទេសនេះ ខណៈការសាកល្បងនោះត្រូវបានគ្រោងទុកមុន និងប្រព្រឹត្តទៅដោយជោគជ័យតាមការរំពឹងទុកទាំងអស់ ។
ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានបន្ថែមទៀតថា សហរដ្ឋអាមេរិក និងសមាជិកអឺរ៉ុបចំនួន៣ទៀតដែលប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលគេហៅកាត់ថា JCPOA នោះ មិនដែលធ្លាប់ត្អូញត្អែលពីឃ្លំាងអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែល ដែលជាឃ្លំាងអាវុធនុយក្លេអ៊ែរតែមួយគត់ក្នុងតំបន់ បើទោះបីជាទីក្រុង តែល អាវីហ្វ មានមីស៊ីលដែលត្រូវបានបង្កើតឡើងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
សូមបញ្ជាក់ថា ប្រតិកម្មរបស់លោក ហ្សារីហ្វ នេះ បានកើតមានឡើងក្រោយក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យប្រព័ន្ធមីស៊ីលស៊េរីថ្មី ដែលជាផ្នែកនៃផែនការធ្វើទំនើបកម្មលើប្រព័ន្ធមីស៊ីលការពារជាតិរបស់ខ្លួន និងបន្ទាប់ពីឯកអគ្គរដ្ឋទូតបារំាង អាល្លឺម៉ង់ និង អង់គ្លេសចោទប្រកាន់អ៊ីរ៉ង់ថា កំពុងអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងបាលីស្ទីក ហើយថា ទង្វើអ៊ីរ៉ង់ គឺមិនស្របទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នោះឡើយ ៕

 

 

 

 

 

 


អត្ថបទទាក់ទង