ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

រថយន្តក្រុមហ៊ុនវ៉ាងរ៉ិចបើកលឿនបុកអ្នកជិះម៉ូតូស្លាប់៣នាក់នៅកៀនស្វាយ
ថ្ងៃ សៅរ៏ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩

 កណ្តាល៖ បុរស៣នាក់បានស្លាប់យ៉ាងអាណោចអាធម្មនៅលើផ្លូវជាតិលេខ១ ក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវ៉ាង រ៉ិច បុកជាមួយអ្នកជិះម៉ូតូចំពីមុខពេញទំហឹងកាលពីយប់ថ្ងៃទី០៦.១២.២០១៩វេលាម៉ោង២០ និង៤៥នាទី លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៥ -៤៦ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
    រថយន្តដែលបុកជាមួយអ្នកជិៈម៉ូតូម៉ាកHYUDAI ពណ៌ខៀវ ប្រភេទប្រភេទដឹកអ្នកដំណើរធុនធំ ពាក់ផ្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុគេចខ្លួនបាត់ ។
    ជនរងគ្រោះទាំង៣នាក់ជិះម៉ាក HONDA DREAM  125 ពណ៍ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ  អ្នករួមដំណើរចំនួន០២នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មាន
ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
    តាមប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា  មុនពេលគ្រោះថ្នាក់រថយន្តរបស់ក្រុមហ៊ុនវ៉ាងរ៉ិច ដឹកអ្នកដំណើរពីប្រទេសវៀតណាមចូលមកភ្នំពេញបើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច  ចំណែកជនរងគ្រោះទាំង៣នាក់ជិះ១គ្រឿងឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ។  មកដល់ចំនុចកើតហេតុអ្នកជិះម៉ូតូបានបើកប្រជែងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខដោយរំលោភចូលទៅកន្លងផ្លូវម្ខាងទៀត   ស្របពេលនោះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវ៉ាងរ៉ិចបើកបរក្នុងល្បឿនលឿនបានមកដល់ក៍បុកគ្នាចំពីមុខពេញទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះទាំង៣នាក់ស្លាប់រដូករណែលនៅកន្លែងកើយហេតុយ៉ាងអណោចអធម្ម  ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ ។
     ក្រោយកើតហេតុកម្លាំងនគរបាលចរាចរស្រុកកៀនស្វាយបានចុះទៅធ្វើការវាស់វែងដើម្បីរកមូលហេតុនៃការគ្រោះថ្នាក់  តាមការពិនិត្យជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងមកពីអ្នកបើកបរម៉តូ  ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភទៅលើចំណែកផ្លូវនៃយាយយន្តដែលបើកមកពីទិសដៅផ្ទុយ។  ចំណែកភាគីខាងរថយន្តដឹកអ្នកដំណើរក៍រួមចំណែកខុសផងដែរ ធ្វេសប្រហែស បើកបរមានល្បឿនលឿន ពោលគឺហួសល្បឿនកំណត់ ។
     បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយឡែកសាកសពជនរងគ្រោះទាំង៣នាក់ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕  សណ្តោស

 

 

 


អត្ថបទទាក់ទង