កិច្ចប្រជុំ៖ ការធ្វើទំនើបកម្មតាមបែបឌីជីថលលើទិន្នន័យ ក្នុងការគ្រប់គ្រងទីក្រុង
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

បន្ទាប់ពីចប់កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩០ ស្ដីពី  " ការធ្វើទំនើបកម្មតាមបែបឌីជីថលលើទិន្នន័យ ក្នុងការគ្រប់គ្រងទីក្រុង " ខ្ញុំបានទទួលជួបសម្ដែងការគួរសមជាមួយលោក ប៉ាទ្រីក  ឃ្លូម៉ង់  អភិបាលរងទីក្រុងប៉ារីស ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធទៅនឹងមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ភ្នំពេញ៤០ឆ្នាំក្រោយមក និងបានចុះកិច្ចព្រមព្រៀងដៃគូសហការ ស្ដីពីការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវ័ន្ត នៅសណ្ឋារគាររ៉េសុីដង់ សុខាភ្នំពេញ។