ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

តាមរបាយការណ៍ ការិយាល័យ នគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ឲ្យដឹងថា៖
នៅវេលាម៉ោង ១០:០៦ នាទីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីអាគ្គិភ័យបានឆាបឆេះសំយ៉ាបអាគារ រោងចក្រក្តារបន្ទះ វូឌីងវូដ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

-អគ្គិភ័យរលត់ទាំងស្រុង នៅវេលាម៉ោង១៤:០០ នាទី
-ចេញរថយន្តចំនួនសរុប ១២ គ្រឿង ប្រើប្រាស់ទឹកអស់ ៥៥ ឡាន
    +រថយន្តស្នងការដ្ឋាន ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ ឡាន
    +រថយន្តកងរាជអាវុធហត្ថ ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ ៩ឡាន
    +រថយន្ត កំពង់ផែស្វ័យក្រុងព្រះសីហនុ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១៣ ឡាន
    +រថយន្ត មូលដ្ឋានរាម ចំនួន២ គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន
    +អង្គភាព ង៧០  ចំនួន២ គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន។

-ការខូចខាត ៖
   +សំយ៉ាបអាគាររោងចក្រ ទំហំ ១១ម៉ែត្រ X ៣០ម៉ែត្រ និងកុងប្លាកេមួយចំនួន
   +ឡ៏ចំហាយ ទំហំ ៤ម៉ែត្រ X ៧ម៉ែត្រ ទាំងស្រុង
-មូលហេតុ : បណ្តាលមកពី កម្មករធ្វើខុសលក្ខណៈបច្ចេទេសនៅចំនុចឡ៏ចំហុយក៏បណ្តាលអោយផ្ផ្ទុះឆេះហើយភ្លើងបានរាលដាលឆេះក្តាកុងប្លាកេ ដែលដាកនៅសំយាបជិតឡ៏ចំហុយ។ ករណីនេះបណ្តាលឲ្យរងរបួសស្រាល មនុស្សចំនួន២នាក់ ភេទប្រុស ជាកម្មករនៅកន្លែងឡ៏ចំហុយ៕ធ.ដ


អត្ថបទទាក់ទង