កម្លាំងល្បាតនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមុខសញ្ញា២នាក់ បម្រុងឆ្កឹះសោរលួចទ្រព្យសម្បត្តិតាមផ្ទះប្រជាពលរដ្ឋ
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបម្រុងធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិ តាមផ្ទះប្រជាពលរដ្ឋ នៅពេលរាត្រីប្រាកដមែន តែពុំទាន់បានសម្រេចឡើយ បន្ទាប់ពីកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនសួរនាំតាមជុំនាញ រកឃើញឧបករណ៍ សម្រាប់ឆ្កិះសោរផ្ទះមួយចំនួន និងម៉ូតូសម្រាប់ជិះធ្វើសកម្មភាព១គ្រឿង។

បើតាមរបាយការណ៍បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាមុខសញ្ញាឆ្កឹះសោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែមិនទាន់សម្រេចខាងលើនេះ កម្លាំងសមត្ថកិច្ចបានអនុវត្តន៍ឡើងនៅម៉ោង០១៖៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៩  ភូមិបឹងសាឡាង  សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

របាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងសកម្មភាពបម្រុងឆ្កឹះសោរលួចទ្រព្យសម្បត្តិតាមផ្ទះប្រជាពលរដ្ឋនេះទី១ មានសារធាតុញៀនឈ្មោះ ឃួន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២  ខណ្ឌឫស្សីកែវ និងបក្ខពួកម្នាក់ទៀតមានសារធាតុញៀនដូចគ្នាឈ្មោះ ឡាវ  វ៉ាន់ឌី  ភេទប្រុស  ហៅហាប់  អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅ ផ្ទះជួល  ផ្លូវបេតុង  ភូមិទួលសង្កែ  សង្កាត់ទួលសង្កែទី១  ខណ្ឌឫស្សីកែវ ។

មន្ត្រីប៉ុស្ដិ៍ឫស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាឆ្កិះសោរលួចទ្រព្យសម្បត្តិតាមផ្ទះប្រជាពលរដ្ឋ ទាំង២នាក់, កម្លាំងល្បាតនៅពេលយប់ បានដកហូតម៉ូតូ១គ្រឿងម៉ាក HONDA  TODAY ពណ៍ខៀវស្រាល  ពាក់ស្លាកលេខ  ភ្នំពេញ 1GP-6384 ដែលជនសង្ស័យជិះធ្វើសកម្មភាព រួមជាមួយដែកលួសកែច្ន, ឧបករណ៍ សម្រាប់ឆ្កិះសោរ ចំនួន ២, សោរលេខ ១២  ចំនួន ១, ដែកស្រួចដងឈើមុខពីរ  ចំនួន ១, ទូរសព្ទ ដៃ ២គ្រឿងម៉ាក Camfone ពណ៌ខ្មៅ  មួយគ្រឿង  និងម៉ាក  Sintel ពណ៌ទឹកសមុទ្រ១គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ធ.ដ

ដោយ ហាស់ កំសាន្ដ


អត្ថបទទាក់ទង