សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីប្រារព្ធទិវាមានពិការភាពលើកទី២១ និងអន្តរជាតិលើកទី៣៧
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

សម្តេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រកិត្តិយសក្រុមការងារសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីភាពនៅក្នុងសន្និបាតបូកសរុបការអនុវត្តផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០១៤.២០១៨ និងពិធីប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៩.២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ នៅព្រឹកថ្ងៃទី០៣ ខែធ្នូឆ្នាំ២០១៩ ។
សម្ដេចក្រឡាហោម ស ខេងក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីលើកស្ទួយជនមានពិការភាពនៅកម្ពុជា ដោយគ្មានការរើសអើង។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានផ្ដល់សេវាគាំទ្រដល់ការរស់នៅ ផ្ដល់កន្លែងស្នាក់អាស្រ័យ និងសេវាសហគមន៍ផ្សេងៗទៀតដល់ជនមានពិការភាព និងអតីតយុទ្ធជនមានពិការភាព ដើម្បីជួយឲ្យពួកគេទទួលបានសិទ្ធិជាមូលដ្ឋាន រួមបញ្ចូលទាំងការចូលរួមយ៉ាងពេញលេញនៅក្នុងសហគមន៍។ លើសពីនេះ សិទ្ធិទទួលបានការងារ និងឱកាសចិញ្ចឹមជីវិតឈរលើទីផ្សារការងារ ព្រមទាំងបរិយាកាសការងារបើកទូលាយ សម្រាប់ជនមានពិការភាព ត្រូវបានទទួលស្គាល់ និងយកចិត្តទុកដាក់ ព្រមទាំងមានការជំរុញពីសំណាក់រាជរដ្ឋាភិបាល ដោយហាមឃាត់ដាច់ខាត ចំពោះការរើសអើងពិការភាពលើគ្រប់ទម្រង់នៃការងារ រួមទាំងលក្ខខណ្ឌនៃការជ្រើសរើស ការជួល ការបម្រើការងារ ការបន្ដការងារ ការអភិវឌ្ឍមុខរបរ និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងផាសុកភាព។

សម្ដេចបានសង្កត់ធ្ងន់ទៀតថា ការកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាព ការលើកកម្ពស់ការងារ ព្រមទាំងមុខរបរសមរម្យ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ទន្ទឹមនឹងនេះ ការផ្ដល់ជំនួយ ឧបត្ថម្ភពីរដ្ឋត្រូវបានអនុវត្តជាបន្ដបន្ទាប់ តាមរយៈការផ្ដល់របបគោលនយោបាយ។ ក្រៅពីសប្បុរសជន និងសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ក៏បានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីសម្រេចបាន នូវឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា។

សម្ដេច ស ខេង បានអះអាងទៀតថា ដើម្បីធានាដល់ការធ្វើបរិយាបន្ន និងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណាឲ្យជនមានពិការភាព កាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាពជីវិតឲ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ ដើម្បីសង្គមមួយមានសិទ្ធិស្មើគ្នា។

យោងតាមរបាយការណ៍របស់ ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើស ឲ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ដោយគិតត្រឹមឆ្នាំ២០១៩ រួមមាន៖