អគ្គិភ័យបានឆេះរោងចក្រផលិតក្តារបន្ទះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងក្នុងក្រុងព្រះសីហនុ
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

ព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩ រោងចក្រផលិតក្តារបន្ទះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងក្នុងក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆេះ។ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បញ្ជាក់ថា តាមការសន្និដ្ឋានបឋម ទំនងជាឆេះដោយសារផ្ទុះឡក្នុងរោងចក្រ។ឡានទឹកកំពុងជួយអន្តរាគមន៍ពន្លត់ មិនមានរាលដាលដល់រោងចក្រដទៃទេ និងបង្កគ្រោះថ្នាក់ដល់កម្មករទេ។ ពេលនេះគ្រប់គ្រងស្ថានភាពបានហើយ។