ក្រុមការងារជួយរុករកជនរងគ្រោះការបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក បានបញ្ចប់នៅវេលាម៉ោង១កន្លះយប់ដោយមិនមានអ្នករងគ្រោះទៀតនោះទេ
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

សូមរំលឹកថា៖ កាលពីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានឧបទ្ទវហេតុមួយបានកើតឡើង ដោយបាក់រលំប្លង់សេអគារសាលាឆាន់មួយកន្លែង ទំហំ៣០ម៉ែត្រ គុណនឹង៤០ម៉ែត្រមានកំពស់៨ម៉ែត្រ កំពុងសាងសង់ ស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករបម្រើការនៅទីនោះ ដែលធ្វើឲ្យមានអ្នកស្លាប់ និងរងរបួស១៦អង្គ នាក់។ ឧបទ្ទវហេតុបាក់រលំប្លង់សេអគារសាលាឆាន់នេះ បានកើតឡើង នៅវត្តប្រាសាទគោកចក ស្ថិននៅក្នុងភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។

ចំពោះឧបទ្ទវហេតុបាក់រលំប្លង់សេ សាលាឆាន់ខាងលើនេះ បើតាមរបាយការណ៍រដ្ឋបាលខេត្ដសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា៖ ”គិតត្រឹមវេលាម៉ោង ១៩៖០០ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសង្រ្គោះ បានរកឃើញ ជនរងគ្រោះ ដែលបានធ្លាក់កប់ក្នុងគំនរសំណង់ចំនួន១៦អង្គ/នាក់ ស្លាប់ ចំនួន០៣នាក់ រងរបួសធ្ងន់ ០៤នាក់ (ជាងសំណង់០៣នាក់ និងប្រជាការពារ ០១នាក់)  រងរបួសស្រាល ចំនួន០៩អង្គ/នាក់ (ព្រះសង្ឃចំនួន០២អង្គ ប្រជាការពារ ០១នាក់ និងជាងសំណង់ចំនួន០៦នាក់)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប”។

បន្ទាប់ពីទទួលបានដំណឹងខាងលើនេះរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះបំផុត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះឧបទ្ទេវហេតុ ដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦នាក់ សរុបចំនួន  ៩៩លានរៀល  តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក្នុងនោះជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួន ៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា ២០លានរៀល។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងមួយនាក់ទទួលបានថវិកា ១០០$ និងជនរងគ្រោះម្នាក់ដែលបានធ្វើការព្យាបាលនៅរាជធានីភ្នំពេញ ទទួលបានថវិកា ៣០០$ និងគ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ៣០០$ ។

ឯកឧត្តម ទៀ សីហា តំណាងឲ្យជនរងគ្រោះនឹងក្នុងនាមឯកឧត្តម ផ្ទាល់ បានផ្លែងអំណរអគុណដល់សម្តចតេ ជោ ដែលបានយកចិត្តទុកដាក់ ជួយដល់ជនរងគ្រោះទាំងអស់។ គោរព ជូនពរសម្តេច តេជោ នឹងសម្តចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែននិង បុត្រា បុត្រី ចៅប្រុស ចៅ ស្រី សូមមានសុខ ភាពល្អ អាយុយឺន យូរដើម្បីបន្តរដឹកនាំប្រទេសជាតិអោយនៅមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនតរៀងទៅ និងបានថ្លែងអំណរគុណ ដល់ក្រុមការងារជួយសង្គ្រោះទាំងអស់ដែលបានចូលរួមជួយយ៉ាងសកម្មក្នុងការសង្គ្រោះនេះ៕ធ.ដ