នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ១១នាក់ ទៅកាន់តុលាការ
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ ចំនួន១១នាក់ ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន រំលោភទំនុកចិត្ត ហឹង្សា និងករណី ផលចោរកម្ម ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៩ ។
 

យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក មានករណី  ជួញដូរ ប្រើប្រាស់គ្រឿងញៀន ហិង្សា រំលោភទំនុកចិត្ត និង ករណីផលចោរកម្ម។

ជនសង្ស័យ ទាំង១១នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ហើយត្រូវបានសមត្ថកិច្ចបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ទៅតុលាការ៕ធ.ដ


អត្ថបទទាក់ទង