ក្រសួងអប់រំ យុវជនកម្ពុជា រៀបចំវេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារ លើកទី ២១ នៅខេត្ដសៀមរាប
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

សៀមរាប៖ ក្រសួងអប់រំ យុវជនកម្ពុជា នឹងរៀបចំវេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារ លើកទី ២១ នៅខេត្ដសៀមរាប ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត បញ្ហាប្រឈម និងឧត្តមអនុវត្តនៃកម្មវិធីផ្តល់អាហារនៅសាលារៀន។វេទិកានេះធ្វើឡើងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី០៦ខែធ្នាំ២០១៩  ដោយសហការជាមួយ Global Child NutritionFoundation (GCNF) SA World Food Programme Centre of Excellence against Hunger (WFPCoE) ។ វេទិកាសកលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍមកពីប្រទេសចំនួន ៦០ និងអ្នកចូលរួមចំនួនប្រមាណជាង ៣៨០ នាក់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា បានអោយដឹងថា៖ វេទិកានៅឆ្នាំ២០១៩នេះជាកាលានុវត្តភាពមួយសម្រាប់ប្រទេសដែលបានចូលរួមអាចផ្តោតការយកចិត្តទុកដាក់លើបទពិសោធន៍នៃការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត ការបង្កើនភាពជាម្ចាស់នៃប្រទេសលើហិរញ្ញប្បទាន និងការប្រតិស្ឋានកម្មវិធីនេះនៅក្នុងប្រព័ន្ធអប់រំជាតិ និងការគាំពារសង្គម ប្រកបដោយគោលនយោបាយស៊ីជម្រៅ បរិយាបន្ន និងនិរន្តរភាព។កម្មវិធីផ្តល់អាហារនៅសាលារៀន គឺជាការផ្តល់លាភការជាអាហារដែលផ្តល់អត្ថប្រយោជន៍ផ្នែកអប់រំ អាហារូបត្ថម្ភ និងសុខភាពដល់កុមារនៅតាមសាលារៀន។ កម្មវិធីនេះបានចូលរួមដល់ការលើកកម្ពស់ការចុះឈ្មោះចូលរៀន ការកាត់បន្ថយអវត្តមាន និងការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខសៀង។ វេទិកាសកលស្ដីពីអាហារូបត្ថម្ភកុមារ គឺជាវេទិកាប្រចាំឆ្នាំដែលធំជាងគេបំផុត ស្តីពីការផ្តល់អាហារនៅសាលារៀននៅលើពិភពលោក។ មកទល់ឆ្នាំ២០១៩នេះ វេទិកាសកលស្ដីពីអាហារូបត្ថម្ភកុមារ ត្រូវបានប្រារព្ធឡើងចំនួន២១លើក និងជាលើកទី១ ដែលវេទិកានេះត្រូវបានប្រារព្ធឡើងនៅទ្វីបអាស៊ី និងនៅព្រះរាជាណាចក្រកម្ពុជា។
បើតាមក្រសួងក្រសួងអប់រំ យុវជន និងកីឡាសូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រពីសំណាក់មវិធីសៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍមួយចំនួន។ កម្មវិធីផ្តល់អាហារបនៅសាលារៀនត្រូវបានអនុវត្តនៅមសាលាបឋមសិក្សាចំនួន១១៦៧ នៅក្នុងខេត្តចំនួន៨ និងមានកុមារចំនួន២៦ ម៉ឺននាក់ បានទទួលរបបអាហារពេលព្រឹក កុមារប្រមាណ ៨ពាន់នាក់ទទួលអាហារូបករណ៍វេង និងប្រមាណ ៥ម៉ឺននាក់ទៀតទទួលរអាហារពេលព្រឹកដែលប្រើប្រាស់កសិផលសហគមន៍ "។ នៅឆ្នាំ២០១៩ ដោទទួលបានថវិក្សាបន្ថែមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីផ្តល់អាហារនៅសាលារៀននឹងពង្រីកវិសាខាពនៅតាមខេត្តចំនួន៦បន្ថែមទៀត ដែលគ្របដណ្តប់បន្ថែមលើសាលាtiមសិក្សាចំនួន ២០៥ និងមានកុមារមាណ ៥ ម៉ឺននាក់បានទទួលផល ។ ការបង្កើនវិសាលភាពនេះ ធ្វើអោយបរិមាណអង្ករ ដែលត្រូវប្រើប្រាស់ក្នុងកម្មវិធីផ្តល់អាហារនៅសាលារៀននឹងកើនដល់ជិត៨ពាន់តោន ដែលក្នុងនោះអង្គរជាង២៥០០តោន នឹងបន្លែជិត ៨០០ តោន នឹងត្រូវទិញដាយផ្ទាល់ពីសហគមន៍ ។កម្មវិធីផ្តល់អាហារនៅសាលារៀន ជាអាទិភាពដ៏ចម្បង ដូចមានចែងក្នុង ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣ និងក្នុងគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គម ព្រមទាំងជាមូលដ្ឋាននៃការកសាងមូលធនមនុស្សនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ស៊ាន សុផាត


អត្ថបទទាក់ទង