ស្រ្តីម្នាក់មហាសំណាងឈ្នះរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារ ពីកម្មវិធី10K ( ថេនខេ ) របស់ក្រុមហ៊ុនCellcard
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាតប្រគល់រង្វាន់មហាសំណាងដល់ស្រ្តីម្នាក់ ដែលបានឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារ ពីកម្មវិធី10K ( ថេនខេ ) ក្រោយចូលរួមលេងកម្សាន្តជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ។
ស្រ្តីឈ្នះរង្វាន់មានឈ្មោះ អាន ចាន់សុគន្ឋី បច្ចុប្បន្នស្នាក់នៅក្នុងបុរីប៉េងហួត សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការប្រគល់ប្រាក់រង្វាន់ធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាតដែលបានចូលរួមផ្សងសំណាងជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ។
សូមបញ្ជាក់ថា ៖ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់ លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួលបានសារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដ សំណាង ហើយសូមរក្សាសារនោះទុកដើម្បីផ្ទៀងផ្ទាត់៕

 

 

 

 


អត្ថបទទាក់ទង