កសិកររស់នៅឃុំស្វាយជ្រុំទទួលជោគ ជ័យក្នុងការចិញ្ជឹមបង្កងអូស្ត្រាលី នៅក្នុងស្រុករលាប្អៀរ
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី 2 ខែធ្នូឆ្នាំ 2019កសិករមួយគ្រួសាររស់នៅភូមិចំការ ឃុំស្វាយជ្រុំ ស្រុករលាកស្អៀ បានចាប់មុខរបរចិញ្ចឹមបង្កងដង្កៀបក្រហម ឬ អូស្ត្រាលី ទទួលបានជោគជ័យ ដោយបាននិយាយថា៖ សូមប្រជាពលរដ្ឋមានកុំទុកដីនៅទំនេរ ឆ្លៀតពេលចិញ្ចឹមបង្កងអូស្ត្រាលី ដូចគាត់ងាយស្រួលក្នុងការចិញ្ចឹម តែលទ្ធផលល្អប្រសើរ ។

ជួបជាមួយភ្នាក់ងារយើង នៅព្រឹកនេះ លោក នង ណារឹទ្ធ ហៅចិត្ត ជាកសិកររស់នៅជិតផ្សារពង្រ ក្នុងភូមិចំការ ឃុំស្វាយជ្រុំ បានឲ្យដឹងថា៖ រយៈពេលត្រឹម
តែកន្លះឆ្នាំ គាត់ទទួលបានផលល្អពីការចិញ្ចឹមបង្កងអូស្ត្រាលី គួរជាទីមោទនៈ ។

កសិកររូបនោះបានបញ្ជាក់ ពីបច្ចេកទេសនៃការចិញ្ចឹមដោយត្រួសៗថា៖ បើបងប្អូនមានដីទំនេរ ហើយមិនចង់ចំណាយដើមទន់ច្រើន បងប្អូន អាចចិញ្ចឹមក្នុងស្រះក៏បាន ។ តែបើចង់ងាយស្រូលជាងនេះ អាចចិញ្ចឹមក្នុងអាង ក៏បានឬចិញ្ចឹមក្នុងលូក៏បានដែរ ដូចរូបគាត់បច្ចុប្បន្នមានទាំងក្នុងស្រះផង ក្នុងអាងផង និងក្នុងលូ ក៍មានដែរ ។ ពិធីចិញ្ចឹមគឺងាយបំផុតលក្ខខណ្ឌសំខាន់ជាងគេ គឺកម្រិត ប៉េហាស់ ទឹក និងអុក ស៊ីស្ហែនជាជំនួយ ។បើសិនអាចដាំស្រូវ ក្នុងអាង ក៏ជាការល្អដែរ ព្រោះស្រូវបានបញ្ចេញអុកស៊ីសែនឲ្យទៅសត្វបង្កង ។ លោកបានបញ្ជាក់ថាពូជបង្កងអូស្ត្រាលីឬ បង្កងដង្កៀបក្រហម មិនធំប៉ុន្មានទេ សម្រាប់ពូជយកទៅចិញ្ជឹម ដែលមានអាយុជាង៣ខែ ក្នុងចំនួនជាង
២០ ក្បាលទើប បាន១គីឡូក្រាម មាន
តម្លៃ៣០ដុល្លា ។

ចំណែកបង្កងសម្រាប់យកទៅបរិភោគ មានអាយុជាង៥ខែចំនួនជាង១០ក្បាលទម្ងន់ឪ១គីឡូក្រាមក្នុង១គីឡូថ្លៃ៣៥
ដុល្លា។ កសិកររូបនោះបានបញ្ជាក់ថា៖ បង្កងប្រភេទនេះមិនពិបាកចិញ្ចឹមទេព្រោះវា ដើរនៅបាតដីហើយចំណីរបស់វាងាយបំផុតគឺផ្លែឈើទុំ ដូចជាផ្លែចេកទុំជាដើម ។ ប៉ុន្តែអ្វីដែលត្រូវការពារគឺ ត្រូវធ្វើរបងអោយជិត ការពារសត្វក្តាម សត្វកង្កែប  អន្ទុង ពិសេសសត្វគីង្គក់ ។

ចុងក្រោយគាត់អំពាវនាវដល់ប្រជាពលរដ្ឋ បើមានពេលទំនេរ មានដីទំនេរឆ្លៀត
ឱកាសដាក់ចិញ្ចឹមបង្កងក្នុងគ្រួសារ ក៏ជាការល្អដែរ ព្រោះការចិញ្ចឹមគឺងាយ
ស្រួលបំផុត ម្យ៉ាងវិញទៀតមិនសូវរវល់នឹងវាប៉ុន្មានទេ យើងអាចធ្វើការងារផ្សេងនៅខាងក្រៅបានគ្រប់ពេលវេលា  ដោយគ្រាន់តែឆ្លៀតឱកាសមើលថែវា ពេលវាពងត្រូវចាប់ផ្ដើមបំបែកដាក់ទៅក្នុងកន្ត្រកមួយកន្លែងដើម្បីឲ្យវាកើតកូន រួចយកមេមកបង្កាត់ពូជសាជាថ្មីតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថាកសិកររូបនោះបានទៅរៀនពីអ្នកចិញ្ចឹមបង្កងនៅខេត្តបាត់ដំបង តាម
រយៈបានមើលតាមបណ្ដាញសង្គម ។
  លុះពេលចេះក៍មកដកបទពិសោធន៍ចិញ្ជឹមនៅផ្ទះ ទទួលជោគជ័យ ក៍ចង់ឱយប្រជាពលរដ្ឋ ឈ្លាតពេលទំនេរចិញ្ជឹមតាមគាត់ គាត់សន្យា នឹងបង្ហាត់បង្រៀនដោយឥតគិតថ្លៃ៕ សុខគឹមសៀន