ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

សិស្សវិទ្យាល័យសំពៅលូន៣១នាក់ ដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុបញ្ជូនទៅមន្ទីរពេទ្យ
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

ខេត្តបាត់ដំបង៖ សិស្សវិទ្យាល័យស្រុកសំពៅលូន ខេត្តបាត់ដំបង ៣១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០១៩។ សិស្សទាំងនោះភាគច្រើនជាសិស្សស្រីត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដើម្បីសង្រ្គោះ។

បើតាមប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូនបានប្រាប់ឱ្យដឹងថា សិស្សរងការដួលសន្លប់មានស្រី៣០នាក់ ប្រុស១នាក់ជាសិស្សរៀនថ្នាក់ទី១០ និងទី១១។ តាមការពិនិត្យតាមដានសុខភាព និងតេស្តឈាម ពួកគេមានអាការៈខ្វះជាតិស្ក ចុកដៃចុកជើង មានអារម្មណ៍តានតឹង មិនតែប៉ុណ្ណោះមិនបានទទួលទានអាហារពេលព្រឹកធ្វើឱ្យពួកគេខ្សោយកម្លាំងទើបរងការដួលសន្លប់។

ជាងនេះថែមទៀតពួកគេរៀនច្រើនម៉ោងចេញពីរៀនក្នុងសាលារដ្ឋបន្តទៅរៀនគួររហូតដល់ម៉ោង៧យប់ ការសិក្សារៀនច្រើនម៉ោងបែបនេះវាអាចបង្កឱ្យប៉ះពាល់អារម្មណ៍តានតឹង។ ប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូន ប្រាប់ឱ្យដឹងទៀតថា សិស្សទាំង៣១នាក់ មកដល់រសៀលថ្ងៃដដែលគ្រូពេទ្យបានព្យាបាលមានអាការៈធូស្បើយចេញពីមន្ទីរពេទ្យទៅផ្ទះវិញជិតអស់នោះហើយ។នៅសល់តែ១០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ធ.ដ

សំ វិច្ឆិកា


អត្ថបទទាក់ទង