មេដឹកនំាពិភពលោកគ្រោងចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO នាសប្តាហ៍នេះ ក្នុងឱកាសគម្រប់ខួបលើកទី៧០
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

បរទេស៖ បណ្តាមេដឹកនំានៃអង្គការ NATO នឹងត្រូវជួបជុំគ្នានៅក្នុងសប្តាហ៍នេះ ក្នុងទីក្រុងឡុង របស់ចក្រភពអង់គ្លេស ដើម្បីចូលរួមប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធមិត្ត ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅមុនពេលពិធីខាងលើនេះចាប់ផ្តើម រដ្ឋាភិបាលបារាំងបានធ្វើការរិះគន់ធ្ងន់ៗទៅលើទម្លាប់របស់សហរដ្ឋអាមេ៉រិក ដែលតែងតែព្យាយាមដាក់សម្ពាធលើបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅអង្គការ NATO ឲ្យទិញគ្រឿងសព្វាវុធព្រមទាំងបរិក្ខាយោធាតែពីខ្លួននោះ ។

ក្រៅពីបញ្ហារឿងសព្វាវុធ អង្គការ NATO ក៏កំពុងប្រឈមមុខនឹងការទាមទារឲ្យបង្កើនប្រាក់ឧបត្ថម្ភផងដែរ ដែលត្រូវបានបំផុសដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះគឺ ២% នៃផលិតផលក្នុងស្រុកសរុប GDP សមាជិករៀងៗខ្លួនគួរតែយកទៅចំណាយសម្រាប់អង្គការ NATO គិតចាប់ពីឆ្នាំ២០២៤តទៅ ៕ធ.ដ


អត្ថបទទាក់ទង