ព័ត៌មានទាន់ហេតុការណ៍
1. សីតុណ្ហភាពនឹងចុះដល់១៧អង្សារ នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ដល់១៣ធ្នូ
2. បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង
3. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
4. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
5. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
មនុស្សប្រមាណ៧០.០០០នាក់ត្រូវជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈព្យុះទីហ្វុងដ៏កំណាច Kammuri កំពុងសំដៅទៅវាយប្រហារហ្វីលីពីន
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ហ្វីលីពីន៖ មនុស្សប្រមាណ៧ម៉ឺននាក់នៅក្នុងតំបន់ប៊ីខុល ភាគខាងកើតប្រទេសហ្វីលីពីន ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេទៅកាន់ទីសុវត្ថិភាពហើយ ស្របពេលដែលព្យុះទីហ្វុងមួយឈ្មោះថា កាមមួរិ កំពុងសំដៅទៅវាយប្រហារហ្វីលីពីន ។
បើតាមការព្យាករណ៍នោះ ព្យុះទីហ្វុងដ៏កំណាចនេះ នឹងឆ្លងកាត់ក្បែររដ្ឋធានី ម៉ានីល ដែលមានមនុស្សប្រមាណ១៣លាននាក់ និងជាកន្លែងកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ហើយទន្ទឹមគ្នានេះ ទីភ្នាក់ងារឧតុនិយមហ្វីលីពីនក៏បានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្នអំពីគ្រោះទឹកជំនន់ និងបំណាក់ដីផងដែរ ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង កាមួរិ ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់ដែនដីរបស់ហ្វីលីពីននៅយប់ជ្រៅថ្ងៃចន្ទនេះ ឬក៏រំលងអធ្រាត្រឈានចូលថ្ងៃអង្គារស្អែកនេះ ដោយនាំមកជាមួយនូវការធ្លាក់ភ្លៀងខ្លាំង និង ខ្យល់បោកបក់អាចរហូតដល់ល្បឿន១៨៥គីឡូម៉ែត្រ ៕ធ.ដ
