កីឡាករ ជម្រើសជាតិ គុន ល្បុក្កតោ យ៉ុង ម៉េង លី ដណ្តើមបាន មេដាយមាស ក្នុងការ ប្រកួត កីឡា ដំបង ខ្លី Arnis លើ វិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

កីឡាករ ជម្រើសជាតិ គុន ល្បុក្កតោ យ៉ុង ម៉េង លី ដណ្តើមបាន មេដាយមាស ក្នុងការ ប្រកួត កីឡា ដំបង ខ្លី Arnis លើ វិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម ក្រោយ យកឈ្នះ ម្ចាស់ផ្ទះ ហ្វីលីពីន VALENZUELA BILLY JOEL នៅ វគ្គ ផ្តាច់ព្រ័ត្រ  ។ ម៉េង លី ជា កីឡាករ ដំបង គេ ដែល ដណ្តើមបាន មេដាយមាស ឲ្យ កម្ពុជា សម្រាប់ ព្រឹត្តិការណ៍ SEA Games នៅ ហ្វីលីពីន ឆ្នាំនេះ ។សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី ២ ខែធ្នូនេះ ក្រុម កីឡាករ គុន ល្បុក្កតោ ឈ្នះមេដាយសរុប ៩គ្រឿង មាស១ ប្រាក់២ និងសំរឹទ្ធ៦គ្រឿង ជូនកម្ពុជា ៕ធ.ដ