ធ្លាក់យន្តហោះគ្រួសារស្លាប់មនុស្ស៩នាក់ នៅរដ្ឋ South Dakotaរបស់អាមេ៉រិក
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

គ្រួសារ១ក្រុមបានធ្វើដំណើរបានជួបហេតុការណ៍ធ្លាក់យន្តហោះ១គ្រឿង ក្រោយពេលដែលពួកគេ ត្រឡប់ មកផ្ទះ ពីការបរបាញ់ សត្វកំសា ន្ត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង រដ្ឋ South Dakota សហរដ្ឋអាមេ៉រិច កាលពីចុងសប្តាហ៍កន្លងទៅ។

មានមនុស្សចំនួន ១២នាក់បាននៅលើយន្តហោះ មុនពេលវាធ្លាក់ ចំងាយប្រហែលជិត ២ គីឡូម៉ែត្រ ពីព្រលាន Chamberlain ដោយក្នុងនោះ មាន៩នាក់បានស្លាប់ រួមទាំងអ្នកបញ្ជាយន្តហោះ។ មនុស្ស ៣នាក់ ដែលនៅរស់រាន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅ ក្នុង តំបន់ទី ក្រុង Sioux Falls៕ធ.ដ


អត្ថបទទាក់ទង