ចិនចោទប្រកាន់ប្រមុខដឹកនំាអង្គការសិទ្ធិមនុស្សរបស់សហប្រជាជាតិថា គំាទ្រអំពើហិង្សានៅក្នុងទីក្រុងហុងកុង
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាងបានចោទប្រកាន់ស្នងការជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា គាំទ្រចំពោះអំពើហិង្សាក្នុងទីក្រុងហុងកុង ក្រោយស្នើឱ្យមេដឹកនាំហុងកុងធ្វើការស៊ើបអង្កេតលើការប្រើកម្លាំងប៉ូលិសលើសលប់ ។

ប្រតិកម្មរបស់ចិនខាងលើ បានកើតមានឡើងបន្ទាប់ពីស្នងការជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី មីសែល បាឆេឡេត បានសរសេរក្នុងអត្ថបទបញ្ចេញមតិមួយកាលពីថ្ងៃសៅរ៍ និងត្រូវបានចុះផ្សាយក្នុងសារព័ត៌មានចិន South China Morning Post ថា រដ្ឋាភិបាលរបស់មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ ត្រូវតែផ្តល់អាទិភាពលើការចរចាដ៏មានន័យ ដើម្បីដោះស្រាយវិបត្តិ ។

ទន្ទឹមគ្នា លោកស្រីក៏បានអំពាវនាវឱ្យមេដឹកនាំហុងកុងធ្វើការស៊ើបអង្កេតដោយឯករាជ្យ ចំពោះការប្រព្រឹត្តរបស់ប៉ូលិសលើអ្នកប្រឆាំងតវ៉ា ដោយសារវាជាការទាមទារសំខាន់មួយក្នុងចំណោមការទាមទារធំៗរបស់បាតុកម្ម ដែលបានធ្វើឱ្យជាប់គាំងទីក្រុងហុងកុងចាប់តាំងពីខែមិថុនាមក ៕ធ.ដ


អត្ថបទទាក់ទង