អ៊ីរ៉ង់គ្រោងដាក់ឲ្យដំណើរការនាវាពិឃាតថ្មីមួយគ្រឿងនៅឆ្នំាំ២០២០ ដើម្បីបម្រើការងារឱ្យកងទ័ពជើងទឹក
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ នាវាពិឃាតមួយគ្រឿងរបស់អ៊ីរ៉ង់ឈ្មោះថា ឌែណា នឹងត្រូវចូលបម្រើការ ងារឲ្យកងទ័ពជើងទឹកអ៊ីរ៉ង់នៅឆ្នាំ២០២០ខាងមុខនេះ ស្របពេលដែលទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិជិតនឹងផុតកំណត់ ។

បើតាមអគ្គមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក ហូស្សេន ខាន់ហ្សាឌី ទណ្ឌកម្មផ្នែកអាវុធទៅលើអ៊ីរ៉ង់នឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២០ ខណៈទណ្ឌកម្មពីសហភាពអឺរ៉ុបក៏នឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៣ ប៉ុន្តែអ៊ីរ៉ង់កំពុងត្រៀមដាក់ឲ្យដំណើរការនាវាពិឃាត ដែលត្រូវបានអភិវឌ្ឍឡើងដោយខ្លួនឯងមានឈ្មោះថា ឌែណា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា គោលបំណងធំរបស់អ៊ីរ៉ង់ គឺការបង្កើនសមត្ថភាពកងទ័ពជើងទឹក ដែលមានដូចជានាវាចម្បាំង នាវពិឃាត នាវាមុជទឹក និងគ្រាប់មីស៊ីលដែលអាចបាញ់ចេញពីនាវាមុជទឹក ៕ធ.ដ


អត្ថបទទាក់ទង