សារព័ត៌មានចុះផ្សាយថា ជនដៃដល់ដែលចាក់សម្លាប់មនុស្សនៅលើស្ពានដ៏ល្បីក្នុងទីក្រុងឡុង របស់អង់គ្លេស ទំនងជាមានជាប់ទាក់ទងនឹងពួកភេវរករ
ថ្ងៃ សៅរ៏ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អង់គ្លេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍នៅយប់ថ្ងៃសុក្រនេះថា ជនដៃដល់ដែលបើកការវាយប្រហារដោយកំាបិតនៅលើស្ពាន London Bridge គឺជាអ្នកទោសភេវរករដែលត្រូវបានដោះលែងថ្មីៗនេះ ហើយមានទំនាក់ទំនងជាមួយនឹងក្រុមភេវរករផងដែរ ។

ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា វត្តមានប៉ូលិសល្បាតនៅតាមដងផ្លូវនឹងត្រូវបង្កើន ដើម្បីឆ្លើយតបចំពោះករណីវាយប្រហារនេះ ។ បើតាមប្រភពរបស់ប៉ូលិសអង់គ្លេស ករណីចាក់មនុស្សនៅលើស្ពានខាងលើ បានបណ្តាលឲ្យជនរងគ្រោះ០២នាក់ស្លាប់ និង០៣នាក់ទៀតទទួលរងរបួស ខណៈជនសង្ស័យក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ផងដែរ ។

ប្រភពដដែលបានឱ្យដឹងទៀតថា ជនដៃដល់ដែលបានធ្វើសកម្មភាពចាក់មនុស្ស កាលពីរសៀលថ្ងៃសុក្រម្សិលមិញ (ម៉ោងក្នុងតំបន់) មានឈ្មោះថា យូសមែន ខាន់ អាយុ២៨ឆ្នាំ គឺជាអតីតអ្នកទោសពាក់ព័ន្ធបទល្មើសភេរវកម្ម ដែលទើបត្រូវបានដោះលែង តែស្ថិតក្រោមការតាមដានកាលពីចុងឆ្នាំមុន ៕ធ.ដ