អ្នករៀបចំព្រឹត្តការណ៍ Motorrad Angkor Festival ២០១៩ រំពឹងថា នឹងមានការអ្នកចូលរួមជាង ៥ម៉ឺននាក់
ថ្ងៃ សៅរ៏ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

លោក អ៊ុ ប៊ុនរ៉េត ប្រធានក្រុមម៉ូតូ B M W កម្ពុជា រំពឹងថា ព្រឹត្តការណ៍ Motorrad Angkor Festival ២០១៩ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប នឹងមានការអ្នកចូលរួមជាង៥ម៉ឺននាក់ ការថ្លែងបែបនេះធ្វើឡើង ក្នុងសន្និសិទសារព័តមាន នៅអាគារគណកម្មការជាតោអូឡាំពិកកម្ពុជា កាលពីព្រឹកមិញ ។

លោកបន្តថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 នឹងធ្វើឡើង នៅទឹកដីអង្គរនឹងប្រមូលផ្ដុំ ទៅដោយអ្នកស្នេហាលើវិស័យម៉ូតូមកពីប្រទេសអាស៊ានរួមមាន កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន និងប្រទេសមួយចំនួនទៀត ដើម្បីជួបជុំគ្នា ។ ពិសេសដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសម៉ូតូគ្រប់ប្រភេទ បង្កើតជាក្រុមចុះបញ្ជីឈ្មោះក្រោមសហព័ន្ធកីឡាយានយន្តកម្ពុជាក្តី មិនទាន់បានចុះឈ្មោះក្តី ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សិលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំ ជាដើម ។

លោក ប្រធានក្លឹបម៉ូតូ B M W បញ្ជាក់ទៀតថា ព្រឹត្តការណ៍នេះ ក័មានការចូលរួមពីបណ្តាក្រុមប្រណាំងម៉ូតូចំនួន៦ប្រទេស ក្នុងតំបន់អាស៊ាន ក៏នឹងជួបជុំបង្កើនទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សារធុរៈកិច្ច ជាមួយអ្នកស្រឡាញ់ម៉ូតូជាង ២ពាន់នាក់នៅតំបន់អាស៊ាន ដែលបង្កើតឱ្យបានជាមិត្តភាព ជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងចូលរួមធ្វើការងារសប្បុរសធម៌ជួយសង្គមផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ត្រូវបានផ្តួចផ្តើមឡើងដោយក្លឹប BMW Motorcycle Club Cambodia និង សហព័ន្ធយានយន្តកម្ពុជា នឹងសហការរៀបចំដោយក្រុមហ៊ុន KHB Media Plc ក្រុមហ៊ុន Khmer Ads Zone និងក្រុមហ៊ុនទេសចរណ៍ All Dreams ។

នឹងមានការគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមយានយន្តកម្ពុជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ព្រមទាំង Think Plastic និង GREEN NATURAL WATER PURIFIRE សមាគមចុង និងសមាគមទេសចរណ៍ខេត្តសៀមរាប ៕ធ.ដ


អត្ថបទទាក់ទង