ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

អភិបាលខណ្ឌច្បារអំពៅ ណែនាំមន្ត្រីអោយចុះត្រួតពិនិត្យទីតាំងសំណង់ណាដែលអត់មានច្បាប់
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្នុងឱកាសចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំអោយចៅសង្កាត់ទាំង៨ ចុះត្រួតពិនិត្យមើលទីតាំងសំណង់ណាដែលអត់មានច្បាប់ ឬ ស្នើសុំច្បាប់ហើយ តែមិនទាន់ចេញ ។ ជាវិធានការ បើរកឃើញថា ម្ចាស់សំណង់អត់មានច្បាប់ទេ អាជ្ញាធរនឹងអញ្ជើញម្ចាស់មកសួរនាំតែម្តង ។

លោកអភិបាលលខណ្ឌបានបន្តថា “បើសំណង់អត់មានច្បាប់ គឺ ត្រូវអញ្ជើញម្ចាស់មកសួរនាំ មែនទែនទៅគេហៅថាជាការជាប់កាតព្វកិច្ច ពេលខ្លះគ្រាន់តែបានពាក្យស្នើសុំហើយ ថាបានច្បាប់ គឺ មិនមែនទេ”។  កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់ថ្លែងថា “ទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ”។

អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានលើកឡើងធ្ងន់ៗថា “ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតមាន ហើយបង្កអោយមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌ ត្រូវទទួលនូវ វិន័យរដ្ឋបាល ទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន” ។

ជាមួយគ្នានេះ លោកអភិបាលក៏បានណែនាំដល់លោកមេភូមិ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្រ្តីតាមមន្ទីរជំនាញត្រូវចេះសហការគ្នា ចុះត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលសង់តូបលក់ដូរ ឬ តសំយាបផ្ទះលយ មកលើចិញ្ចើមផ្លូវត្រូវតែរុះរើ ជាបន្ទាន់ ព្រោះវាធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕ធ.ដ


អត្ថបទទាក់ទង