ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

នគរបាលខណ្ឌច្បារអំពៅបន្តបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមវត្ថុតាងមួយចំនួន
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ គេសង្កេតឃើញចាប់តាំងពីលោក ឡូ ភារុម្យ អតីតមេប៉ុស្ដិ៍ព្រែកប្រា ហើយបច្ចុប្បន្នកំពុងឡើងមកជាអធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀនខណ្ឌច្បារអំពៅ គឺតែងតែមានការបង្ក្រាបករណីគ្រឿងញៀនក្នុងមូលដ្ឋាន និងឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ ។

ជាក់ស្ដែង នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បើតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើរួមមាន៖ ទី១ ឈ្មោះ ហេង រស្មី  ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២, ឈ្មោះ មឿន ចន្ទា  ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ និងទី ៣, ឈ្មោះ សុខ ហេង  ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូច។
- ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសង់កូរ៉េចាស់ពាក់ស្លាកលេខ ភ្នំពេញ 1D-8762 លេខតួ-លេខម៉ាស៊ីនគ្មាន ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង