ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូស្កុបពីសេរីឆ្នាំ២០២០បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាស្កុបពីស៊េរីឆ្នាំ២០២០យកទៅបាត់ ។    ហេតុការណ៍ភ្ជង់ប្លន់យ៉ាងសាហាវខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវលំ ម្តុំលក់ទឹកត្នោតជូ ក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះមានឈ្មោះ ឡាយ ពៅ អាយុ៣៨ឆ្នាំមុខរបរលក់កាហ្វេស្នាក់នៅម្តុំកើតហេតុខាងលើ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HI - 5464 ត្រូវចោរភ្ជង់ប្លន់យកទៅបាត់ ។

តាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា រូបគាត់សោកស្តាយម៉ូតូដែលទើប និងទិញមកបានមួយសប្តាហ៍ និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញនេះ ហើយមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅឲ្យម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រ លុះត្រលប់មកវិញក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ជនសង្ស័យម្នាក់បានធ្វើសកម្មភាព ដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្លន់គាត់ហើយក៏បាននាំគ្នាយកម៉ូតូជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយ ក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕ធ.ដ


អត្ថបទទាក់ទង