ព័ត៌មានទាន់ហេតុការណ៍
 1. តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០  2. សេចក្តីជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ប្រធានបទ៖ « សម្រស់ស្រុកយើង »  3. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  4. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  5. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ធ្វើការឃាត់ខ្លួននៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងរបាយរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឮ វណ្ណា  ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ រៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ចំណែកដកហូតបានវត្ថុតាងមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។
- ម៉ូតូ ០១គ្រឿងម៉ាក Suzuki viva ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1B-0911 លេខតួ-លេខម៉ាស៊ីន 147252។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង