ព័ត៌មានទាន់ហេតុការណ៍
 1. តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០  2. សេចក្តីជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ប្រធានបទ៖ « សម្រស់ស្រុកយើង »  3. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  4. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  5. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ

កិច្ចប្រជុំបូកសរុបវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង ៣ល្អ " កូនល្អ សិស្សល្អ មិត្តល្អ ថ្នាក់ជាតិ
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃការរអនុវត្តចលនាប្រឡងប្រណាំង៣ល្អ ( កូនល្អ សិស្សល្អ មិត្តល្អ )” របស់កុមារ និងយុវជន និងលើកសរសើរចំពោះអង្គភាព និងបុគ្គលមានស្នាដៃ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារ អេមប្រេស ខេត្តសៀមរាប ។

ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងមានសមាសភាពអ្នកចូលរួមរបស់កុមារ និងយុវជនដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ សរុបចំនួន៤០១នាក់មកពីគ្រប់រាជធានីខេត្ត។ ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា៖ ចលនា៣ល្អរបស់យុវជន និងកុមារ ជាចំណែកមួយដ៏សំខាន់បំផុតក្នុងគោលដៅ នៃការអភិវឌ្ឍធនធានមនុស្ស ។

ផ្តើមចេញពីសកម្មភាពចម្រាញ់កន្លងមក មន្ត្រីទទួលបន្ទុកកិច្ចការយុវជន និងកុមារ បានធ្វើឱ្យក្មួយៗ យុវជន- កុមារជាច្រើនចាប់អារម្មណ៍ប្រកបទៅដោយមោទនភាព និងការខិតខំកសាងអំពើល្អរបស់ខ្លួន យកចិត្តទុកដាក់ជួយមិត្តភ័ក្តិ និងគ្រួសារ ព្រមទាំងសង្វាតរៀនសូត្របានជាបន្តបន្ទាប់ ។ ដើម្បីលើកកម្ពស់ការអភិវឌ្ឍចលនាប្រឡងប្រណាំង៣ របស់យុវជន និងកុមារ ក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវសេចក្តីណែនាំ លេខ ៤០៦ អយក.សណន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការលើកកម្ពស់ ប្រសិទ្ធភាព នៃការអនុវត្តចលនាប្រឡងប្រណាំងល្អរបស់កុមារ និងយុវជន ( កូនល្អ សិស្សល្អ មិត្តល្អ ) សំដៅបំពេញបន្ថែមចំណុចខ្វះខាតដែលធ្លាប់មានកន្លងមក និងជំរុញការអនុវត្តចលនាប្រឡងប្រណាំង៣ ល្អកាន់តែមានភាព ល្អប្រសើរឡើង។

ថ្លែងបើកក្នុងកិច្ចប្រជុំ ឯកឧត្តម សេរី ជំនះ បានលើកឡើងថា៖ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកំណត់ នៅក្នុងកម្មវិធីនយោបាយ វិស័យអប់រំជាវិស័យអាទិភាពមួយដ៏សំខាន់នៃយុទ្ធសាស្ត្រចតុកោណ ហើយបច្ចុប្បន្នវិស័យអប់រំកំពុងមានការអភិវឌ្ឍត្រប់ផ្នែកដើម្បីលើកកំពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅឱ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពង់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ពិសេសផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្លាំងយុវជន ជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់បន្តវេនអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ។

ឯកឧត្តម បន្តថា៖ ហេតុនេះ ក្មួយៗត្រូវខិតខំរៀនសូត្របង្កើនចំណេះដឹង ចំណេះធ្វើ និងរៀនរស់នៅជាមួយរៀនរៀបចំខ្លួនឱ្យមានទំលាប់ល្អ ចេះរក្សាប្រពៃណី ទំនៀមទម្លាប់ ចេះគោរពសិទ្ឋគ្នាគ្នាទៅវិញទៅមក មានការយោគយល់ជាអធ្យាស្រ័យ និងចេះអត់ឱនព្រមទាំងរក្សាសមភាពរវាងបុរស និងនារី មានស្មារតីឧស្សាព្យាយាម ខិតខំកសាងអំពើល្អបានកាន់តែច្រើន ព្រមទាំងស្រឡាញ់រាប់អានគ្នា ក្លាយជាកុមារ-យុវជនដែលមានទំលាប់ល្អទាំងក្នុងគ្រួសារ សាលារៀន សហគមន៍ និងសង្គម រួមចំណែកកាត់បន្ថយភាពអសកម្មក្នុងមជ្ឈដ្ឋាន យុវវ័យ និងសម្រេចនូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស។

ឯកឧត្តម បានសូមសំណូមពរឱ្យអង្គប្រជុំផ្តោតការយកចិត្តទុកដាក់ពិភាក្សា និងវាយតម្លៃឱ្យផុលផុសនូវបញ្ហាមួយចំនួនដូចជា៖ ការពង្រឹងយន្តការក្រុមប្រឹក្សាកុមារ យុវជន ដើម្បីជំរុញការអនុវត្តចនាពល្អនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ការិយាល័យខ័ណ្ឌ ស្រុក មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ។ ការផ្សព្វផ្សាយខ្លឹមសារ សេចក្តីណែនាំលេខ៤០៦ អយក.ស.ណ.ន និងវិធានការត្រួតពិនិត្យតាមដាន ការបូកសរុបវាយតម្លៃកម្រិតស្នាដៃចំពោះបុគ្គល និងអង្គភាព ប្រកបដោយលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ ។

ការរៀបចំកម្មវិធីបំប៉នអំពីការងារគ្រប់គ្រង ការរៀបចំផែនការអនុវត្តជាក់ស្តែង ដើម្បីជំរុញចលនា៣ល្អ ។ ការរៀបចំឱ្យមានការប្រជុំបូកសរុបវាយតម្លៃកម្រិតស្នាដៃចំពោះបុគ្គល នឹងអង្គភាពក្នុងចលនា ៣ល្អព្រមទាំងការលើកសរសើរជូនរង្វាន់ ។“សកម្មភាពប្រមូលផ្តុំកម្លាំងជំនួយពីសហគមន៍ ជាតិ-អន្តរជាតិ ដើម្បីបង្កើនភាពជាដៃគូក្នុងការជំរុញការអនុវត្តន៍ចលនានេះឱ្យមានប្រសិទ្ធភាពតាមបំណងតាមស្មារតីនៃសេចក្តីណែនាំលេខ៤០៦ជាដើម ៕ធ.ដ

ដោយ ស៊ាន សុផាត


អត្ថបទទាក់ទង