ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងក្រុងបានលុង
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

រតនគិរី៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៩ ដែលពិធីនេះបានធ្វើឡើងនៅសាលាក្រុងបាន
លុង។ អង្គវេទិកានេះមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម  ណាប់ ប៊ុនហេង ប្រធានក្រុមក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ  អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រមទាំង ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។

វេទិកានេះបានលើកពីការអនុវត្តមុខងាររបស់ក្រុមប្រឹក្សាខេត្ត ក្នុងនាមតំណាងរបស់ប្រជាពលរដ្ឋ កើតឡើងពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ក្នុងនោះបានយកប្រធានបទមួយចំនួន  រួមមាន៖  ការផ្តល់សេវាសុខាភិបាល  ការផ្តល់សេវាវិស័យអប់រំ បញ្ហាស្ថានភាពយេនឌ័រ សមធម៌សង្គម និងបរិយាប័ន្ន បញ្ហាវិស័យកសិកម្ម  ការផ្តល់ជូនសេវារបស់រដ្ឋបាលឃុំ សង្កាត់ ការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក និងការអនុវត្តគោលនយោ
បាយភូមិ ឃុំ មានសុវត្ថិភាព។

អង្គវេទិកានេះត្រូវបានដំណើរការយ៉ាងផុសផុល ដោយមានការចូលរួមលើកជាសំនួរ មតិយោបល់ សំណូមពរ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ពីបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ និងមានការឆ្លើយតបពីសំណាក់អាជ្ញាធរមូលដ្ឋានមន្ទីរ អង្គ
ភាពជំនាញនានាជុំវិញខេត្ត ។ ឯកឧត្តម ណាប់ ប៊ុនហេង និងឯកឧត្តម ថង សាវុន មានប្រសាសន៍កត់សំគាល់ថា   វេទិការបស់ក្រុមប្រឹក្សាខេត្តត្រូវបានធ្វើឡើង០១ឆ្នាំម្តង សំដៅស្វែងរកដំណោះស្រាយ បញ្ហានានាផ្តោតសំខាន់លើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។ វេទិកានេះពិតជាមានសារៈ
សំខាន់ណាស់ សម្រាប់ក្រុមប្រឹក្សាខេត្តក្នុងការផ្សារភ្ជាប់ទំនាក់
ទំនង ស្វែងយល់អំពីសុខទុក្ខ បញ្ហានានារបស់ប្រជាពលរដ្ឋ ហើយបញ្ហាជាច្រើនត្រូវបានអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយ សម្របសម្រួលជូនប្រជាពលរដ្ឋ ក្នុងនាមជាអ្នកទទួលខុសត្រូវ។

ដោយឡែកបញ្ហាសំណូមពរទាំងអស់ដែលប្រជាពលរដ្ឋបានលើកឡើង កាលពីឆ្នាំ២០១៨កន្លងទៅ ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្តបានដើរតួនាទីសម្របសម្រួលជាមួយអង្គភាព ជំនាញធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបានរួចរាល់ ហើយសម្រាប់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងថ្មីៗនេះ  ក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ក្រុង សង្កាត់ មន្ទីរ អង្គភាពជុំនាញនឹងបន្តខិតខំរិះរកវិធានការដោះស្រាយ  និងឆ្លើយតបឲ្យបានសមស្របចំពោះប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ឯកឧត្តម ណាប់ ប៊ុនហេង ក៏បានណែនាំជំរុញឲ្យអាជ្ញាធរក្រុង សង្កាត់ គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រកបដោយភាពរុះរាយរាក់ទាក់ និងស្នាមញញឹម ដែលជាវប្បធម៌របស់ខ្មែរយើង  និងសូមចូលរួមអនុវត្តន៍ឲ្យបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យ មានប្រសិទ្ធភាព៕ធ.ដ

ដោយគតិ យុត្ត


អត្ថបទទាក់ទង