ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជួបពិភាក្សាគ្នាជាមួយនាយកអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំនៅកម្ពុជាដើម្បីដាក់វិធានការទប់ស្កាត់កុំឲ្យមានការរាលដាលជំងឺអេដស៍នៅកម្ពុជា
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយក អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (អង្គការ UNAIDS )នាព្រឹកថ្ងៃទី២៦ខែ វិច្ឆិកា ឆ្នាំ២០១៩នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកស្រីវេជ្ជបណ្ឌិតនាយកអង្គការ បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានមានអំពីវឌ្ឍនភាព និងបច្ចុប្បន្នភាព។

ឯកឧត្តមប្រធាន បានបញ្ជាក់រំលឹកថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានគោលបំណង ឆន្ទៈដ៏មុតមាំដោយ កិច្ចខិតខំ ប្រឹងប្រែង រួមគ្នា ច្បាស់លាស់ជាមួយការចូលរួម ចំណែក របស់អ្នកផ្ទុកមេរោគអេដស៍ ប្រជាពលរដ្ឋ រងផលប៉ះពាល់  និងអង្គការ សង្គម ស៊ីវិល បានជំរុញ ឲ្យយើងអាច ប្រយុទ្ធទប់ស្កាត់ ការចម្លង រាលដាល មេរោគអេដស៍ និងបានសង្កត់ធ្ងន់លើសរសស្តម្ភទាំងបីនៃជោគជ័យរបស់យើងគឺ ១) ភាពជាអ្នកដឹកនាំ និងភាពម្ចាស់ការ (Leadership and Ownership), ២) ភាពជាដៃគូ (Partnership) និង ៣) ការវិនិយោគ (Investment)។

លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA បានលើឡើងនូវចំណុចសំខាន់ៗដូចជា៖
១) មានកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមផែនការនៅទីក្រុងក្នុងការបញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ឆាប់រហ័ស (Fast Track Cities) ដែលនឹងផ្តួចផ្តើមអនុវត្តពីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងបាត់ដំបង និង ក្រុងបន្ទាយមានជ័យ លើសពីនេះទៅទៀត ក្រុងទាំង បួននេះត្រូវរៀបចំកិច្ចព្រមព្រៀងអនុសារណៈក្នុងការអនុវត្តស្តីអំពីបញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ឆាប់រហ័ស ក្នុងកំឡុងពេលអញ្ជើញចូលរួមប្រជុំនៅរាធានីភ្នំពេញ ហើយការចំណាយផ្សេងៗ នៅលើអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍។

២) ការប្រជុំពិភាក្សាស្តីអំពីប្រទេសនិយាយភាសាបារាំង នឹងប្រារព្ធធ្វើនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នឹងមានអ្នកចូលរូមចំនួន៣០០នាក់ អញ្ជើញមកពីប្រទេសជុំវិញពិភពលោក ដែលផ្តោតសំខាន់ទៅលើធ្យោបាយជាក់លាក់របស់ប្រទេសដែលឆ្ពោះទៅសម្រេចគោលដៅឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ និងកំណត់ពីបញ្ហាប្រឈមរបស់ប្រទេសនិមួយៗក្នុងការផ្តល់សេវាកម្ម ពីការឆ្លើយតបប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះការផ្តល់ថវិកាដើម្បីឲ្យសហគមន៍ចូលរួម និងមាននិរន្តរភាព លើសពីនេះទៅទៀតត្រូវមានដំណោះស្រាយគោលនយោបាយ និងតម្រូវឲ្យមានអ្នកជំនួយបច្ចេកទេសដែលពាក់ព័ន្ធចូលរួមតាមកម្មវីធីនីមួយៗ។

លោកស្រីវេជ្ជបណ្ឌិតបានស្នើសុំឲ្យមានការចុះទស្សនកិច្ចសិក្សានៅតាមគ្លីនិកដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍ ព្យាបាល និងផ្តល់ប្រឹក្សាចំពោះអ្នកដែលមានផ្ទុកមេរោគអេដស៍ ពិសេសស្នើសុំចុះទៅខេត្តតាកែវ។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឯកភាពក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានយន្តការប្រកបដោយសក្តានុពលក្នុងការអនុវត្តកាតព្វកិច្ចជាមួយនឹងក្រសួង ស្ថាប័ន ព្រមទាំងអង្គការដៃគូនានា ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ ការការពារកុំឲ្យមានជំងឺនេះរីករាលដាលដោយអនុវត្តន៍តាមសូចនាករ៕ធ.ដ


អត្ថបទទាក់ទង