ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករង្វង់មូល និងបង្គោលភ្លើងបាក់អស់២ដើម នៅខណ្ឌច្បារអំពៅ
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ហើយមិនមានការប្រុងប្រយ័ត្ន ខណៈឱនយកទឹកផឹកស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកសំរោង និងរេចង្កូតទៅបុកបង្គោលភ្លើង ព្រមទាំងបង្គោលតាមចញ្ចើមផ្លូវបាក់អស់២ដើម ឯរថយន្តធ្លាក់ផ្លូវរងការខូចខាត ។

ករណីគ្រោះថ្នាក់ចរារចណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលជាប់គល់ស្ពានព្រែកសំរោង កែងផ្លូវថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយបើករថយន្តបង្ក ម៉ាក កាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T-5715 ។ បើតាមសម្ដីម្ចាស់រថយន្តបង្កដោយមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុមិននឹកស្មានថាដល់រង្វង់មូល រួចក៏ឱនយកទឹកផឹក ពេលកំពុងតែឱនស្រាប់តែមកដល់រង្វង់មូលតែម្ដង ទើបបុកសួនរង្វង់មូល ហើយរេចង្កូតមកស្ដាំដៃទៅបុកបង្គោលភ្លើង ,បង្គោលតាមចញ្ចើមផ្លូវ បាក់ទាំងអស់២ដើមរាប់ដល់ដី ។  ចំណែករថយន្តបានធ្លាក់ផ្លូវ និងបើកកាត់ព្រៃបម្រុងគេចខ្លួន តែត្រូវសមត្ថកិច្ចដែលប្រចាំការឃើញទាន់ក៏ឃាត់បានទាំងអ្នកបើកបរ និងរថយន្ត ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ធ.ដ


អត្ថបទទាក់ទង