ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

សមត្ថកិច្ចពិតខណ្ឌពោធិ៍សែនជ័យ ចាប់សមត្ថកិច្ចក្លែងក្លាយម្នាក់ដែលធ្វើសកម្មភាពស្ទាក់ចាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវ
ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ដែលបន្លំខ្លួនពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលពាក់ស័ក្ក៣ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពស្ទាក់ចាប់ទៅលើយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពិតចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិឆ្ឆិកាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំនុចបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

 

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលបន្លំខ្លួនធ្វើសមត្ថកិច្ចមានឈ្មោះ ទូច ដាវីត ភេទប្រុសអាយុ ប្រមាណជា ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ទួលទំពូងខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE- 1609 ធ្វើដំណើរពីរង្វល់មូលចោមចៅទៅខាងលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ពាក់ឯសណ្ឋានជានគរពាក់ស័ក្ក៣ជិះម៉ូតូឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CU- 9499 ជិះស្របគ្នាដេញពីក្រោយមកកាក់ម៉ូតូរបស់គាត់ឲ្យឈប់រួចបានឆែកឆេរទៅលើម៉ូតូរបស់គាត់ដោយមិនមានឃើញអ្វីនោះទេ ហើយជនសង្ស័យបានប្រាប់ថាយកទៅខណ្ឌ តែមិនដឹងខណ្ឌណាទេ។

 

ប្រភពដដែរបានបន្តទៀតថា ភ្លាមៗនោះជនសង្ស័យប្រាប់ថាយករូបគាត់ទៅពិនិត្យ ទឹកនោមហើយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពរដ្ឋធ្វើដំណើរតាមដងផ្លូវមកចោមរោម និងបានសួរនាំបុរសដែលអះអាងថាសមត្ថកិច្ចស័ក្ត៣នោះដែរ តែរូបគេមិនព្រមឆ្លើយសោះ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុខាងលើបាននាំបុរសដែលបន្លំខ្លួនជាសមត្ថកិច្ច និងយុវជនរងគ្រោះខាងលើមកប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីសាកសួរ ។ ក្រោយពីសួរនាំរួចហើយបុរសម្នាក់ដែលតាំងខ្លួនជាសមត្ថកិច្ចនោះ បានឆ្លើយសារភាពថាខ្លួនពិតជាសមត្ថកិច្ចក្លែងក្លាយពិតប្រាកដមែន ហើយខោអាវពាក់ជាប់ និងខ្លួននេះ គឺទិញពីផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលិសពេក។

បច្ចុប្បន្ន ជនសង្ស័យដែលជាសមត្ថកិច្ចក្លែងក្លាយ ត្រូវសមត្ថកិច្ចពិតឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង