ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ស្លាប់មនុស្ស២៩នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសកុងហ្គោ
ថ្ងៃ ច័ន្ទ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

មនុស្សយ៉ាងតិច២៩នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូចមួយគ្រឿង នៅប្រទេសកុងហ្គោ កាលពីថ្ងៃអាទិត្យ ទី២៤ វិច្ឆិកាម្សិលមិញ។ យន្តហោះ Busy Bee Dornier-228 នេះបានធ្លាក់ចំផ្ទះមួយកន្លែង ក្នុងតំបន់មានមនុស្សច្រើន ស្ថិតក្នុងទីក្រុងហ្គូម៉ា ភាគខាងកើតប្រទេស ជាការធ្លាក់ក្រោយពេលដែលអ្នកបញ្ជាយន្តហោះបរាជ័យក្នុងការចាប់ផ្តើមចេញដំណើរដំបូង។

អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង១៩នាក់នៅលើយន្តហោះមានតែម្នាក់គត់ដែលនៅមានជីវិតរស់ ក្នុងនោះ មានអ្នកដំណើរ១៧នាក់ និងអ្នកបញ្ជាយន្តហោះ២នាក់។ ក្រៅពីនេះ មានមនុស្ស១៦នាក់ផ្សេងទៀតនៅលើដីរងរបួស ដោយមានផ្ទះចំនួនពីរត្រូវបានបំផ្លិចបំផ្លាញ។

មិនទាន់មានការបង្ហាញពីមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយទេ ដោយគេគ្រាន់តែដឹងថា ហេតុការណ៍ធ្លាក់យន្តហោះគឺកើតមានជាញឹកញាប់ នៅប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកណ្តាលមួយនេះ។ កាលពីខែមុន យន្តហោះដឹកទំនិញដែលផ្តល់ជំនួយសម្ភារបានបាត់ខ្លួន ក្រោយពេលហោះចេញពីក្រុងហ្គូម៉ា ប្រទេសកុងហ្គោ៕ធ.ដ


អត្ថបទទាក់ទង