គណៈប្រតិភូខេត្តត្រាត នៃ ព្រះរាជាណាចក្រថៃ ធ្វើ ទស្សនកិច្ច នៅខេត្តបាត់ដំបង ដើម្បីរឹតចំណងមិត្ត ភាពនិងពង្រីក នូវ កិច្ចសហប្រតិបត្តិការ រវាង ខេត្តទាំង២ ឲ្យកាន់តែល្អប្រសើរថែមទៀត
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

 តាមរយៈនៃកិច្ចជំនួបរវាងគណៈប្រតិភូខេត្តត្រាត នៃ ព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម ភិឆៀន លឹមវ៉ាងយូ អភិបាលខេត្តត្រាត ជាមួយនិងថ្នាក់ដឹកនាំសំខាន់ៗ បណ្តាស្ថាប័ន មន្ទីរនិង អង្គភាពនានា ចំណុះរដ្ឋបាល ខេត្តបាត់ដំបង
ដែលដឹកនាំដោយ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលស្តីទីនៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ២០១៩ នេះ ដោយបានផ្តោតនូវកិច្ចពិភាក្សាការងារ ក្នុងគោលបំណងដើម្បរឹតនូវចំណងមិត្តភាព រវាង ខេត្តត្រាត"ថៃ" និង ខេត្តបាត់ដំបង"កម្ពុជា" និងដើម្បីជួយជម្រុញនូវកិច្ចសហប្រតិបត្តិការខេត្តទាំង២ ឲ្យកាន់តែមានភាពជិតស្និទ្ធ នូវ
គ្រប់ទិដ្ឋភាព និងផលប្រយោជន៍រួមរបស់ប្រជាជននៃខេត្តទាំង២ ផងដែរ។

         នៅក្នុងកិច្ចជំនួបនេះ លោក ស៊ូ អារ៉ាហ្វាត់អភិបាលស្តីទី នៃ គណៈអភិបាលខេត្តបាត់ដំបងបានថ្លែងនូវការស្វាគមន៍ ចំពោះវត្តមានគណៈប្រតិភូខេត្តត្រាត (ថៃ) ដែលដឹកនាំដោយ ឯកឧត្តម ភិឆៀន លឹមវ៉ាងយូ ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចដែលខេត្តបាត់ដំបងមាន។តាមរយៈនៃកិច្ចជំនួបនេះផងដែរ ក្នុងនាមរដ្ឋបាលខេត្តនិង
ជំនួសមុខជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលកំពុងមានបេសកកម្មនៅក្រៅប្រទេស។ លោកអភិបាលខេត្តស្តីទីក៏បានបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ដែលទាក់ទិនទៅនិងវិស័យកសិកម្មដំណាំស្រូវនិងដំណាំកសិ-ឧស្សាហកម្ម មួយចំនួនទៀតដូចជា៖ពោត ដំឡូង មី សណ្តែក ល្ង ម្រេច និងដំណាំឈើហូបផ្លែល្បីៗមួយចំនួនទៀតផងដែរ ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ គឺ៖វិស័យទេសចរណ៍ វប្បធម៌បែបធម្មជាតិ សំណង់ស្ថាបត្យកម្មផ្ទះបុរាណដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង និងតំបន់រមណីយដ្ឋានធម្មជាតិកែច្នៃ " ឡូរី " នៅជើងភ្នំប្រាសាទបាណន់ ល្អាងប្រចៀវ "ភ្នំសំពៅ" និង តំបន់បន្ទាយសត្វស្លាបកម្រ ដែលស្ថិតនៅតំបន់ព្រែកទាល់ "ចំណុចបឹងទន្លេសាប" ជាដើម ។ ដែលនៅទីនោះកំពុងតែទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ
និងអន្តរជាតិ ទៅកាន់ទីនោះដើម្បីទស្សនាសត្វស្លាបកម្រនិងសំបូរណ៍បែប ដែលមាននៅទីនោះ។

      ឆ្លើយតបក្នុងកិច្ចជំនួបនេះ ឯកឧត្តម ភិឆៀនលឹមវ៉ាងយូ អភិបាលខេត្តត្រាត ក៏បានលើកឡើងពីគោលបំណងនិងដំណើរទស្សនកិច្ចរបស់ខ្លួនមកកាន់ខេត្តបាត់ដំបង ដោយលើកឡើងថា៖ នេះគឺជា
ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួន ក្នុងខណៈដែលរូបលោក ទើបតែទទួលកាន់មុខតំណែងថ្មីជាអភិបាលខេត្តត្រាត។ ក្នុងដំណើរបេសកកម្ម របស់ខ្លួនថ្ងៃនេះ គឺបន្ទាប់ពីបានបំពេញទស្សនកិច្ចនៅតាមបណ្តាខេត្តរបស់ប្រទេសកម្ពុជាដែលមានភូមិសាស្ត្រជាប់និងព្រំដែនខេត្តជាមួយគ្នា ក្នុងនោះ៖ មានខេត្តកោះកុង ខេត្តពោធិសាត់ និងខេត្តបាត់ដំបង។

      ឯកឧត្តមបានថ្លែងបន្តទៀតថា៖ក្នុងដំណើរឆ្លងកាត់ទាំង៣ខេត្តខាងលើនេះ ឯកឧត្តមចាប់អារម្មណ៍ ពីលក្ខណៈពិសេសរបស់ខេត្តបាត់ដំបង និងពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះដោយក្នុងនោះ
ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម ជាពិសេលើវិស័យកសិកម្ម ពាណិជ្ជកម្ម ទាំងក្នុងការផ្លាស់ប្តូរ ទំនិញកសិផលទៅវិញ-ទៅមកនិងការធ្វើពាណិជ្ជកម្ម អាជីវកម្មផ្សេងៗ រវាង ប្រជាជន ខេត្តបាត់ដំបង-ខេត្តត្រាត នៃប្រទេសទាំង២ ឲ្យកាន់តែមានជីវភាពល្អប្រសើរឡើងថែមមួយកំរិតទៀត។ ឯកឧត្តមអភិបាលខេត្តត្រាត ក៏បានលើកឡើងផងដែរថា៖ ដោយសម្លឹងមើលឃើញពីសក្តានុពលនៃវិស័យទេសចរ
និងផ្នែកធុរៈកិច្ច ក្នុងនោះខេត្តត្រាត ចង់ផ្លាស់ប្តូរនូវវិស័យទេសចរណ៍ តាមរយៈការផ្លាស់ប្តូរភ្ញៀវទេសចរតំបន់សមុទ្រ របស់ថៃ មកកាន់ខេត្តបាត់ដំបង នៅតំបន់ទឺកសាប តាមរយៈការទស្សនាតំបន់បន្ទាយសត្វស្លាប នៅចំណុចព្រែកទាល់ បឹងទន្លេសាប
របស់ខេត្តបាត់ដំបង។

      ភាគីខេត្តបាត់ដំបង(កម្ពុជា)និងភាគីខេត្តតត្រាត(ថៃ) ក៏បានវាយតម្លៃខ្ពស់ ក្នុងកិច្ចជំនួបនេះ និងផ្តល់នូវកាលានុវត្តថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងការទំនាក់ទំនងល្អនិងឲ្យកាន់តែមានភាពជិតស្និទ្ធល្អប្រសើរថែមទៀ
ត រវាងខេត្តភូមិផងជិតខាងគ្នាដែលនៅតាមបន្ទាត់ព្រំដែននៃខេត្តបាត់ដំបង(កម្ពុជា)និងខេត្តត្រាត(ថៃ)ក្នុងការប្រែក្លាយព្រំដែនប្រទេសទាំង២ប្រកបដោយសុខសន្តិភាព ស្ថេរភាពសង្គម និងដើម្បីធានឲ្យ
បាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ទាំងក្នុងការផ្លាស់ប្តូរទំនិញកសិផលទៅវិញ-ទៅមកនិងការធ្វើពាណិជ្ជកម្ម អាជីវកម្មផ្សេងៗ រវាងប្រជាជនទាំង២(ខេត្ត បាត់ដំបង-ខេត្តត្រាត)នៃប្រទេសទាំង២ ឲ្យកាន់តែមានជីវភាពល្អប្រសើរថែមមួយកំរិតទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )