ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  2. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  3. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  4. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  5. ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

អាហារសាមគ្គីជាមួយប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ និងប្រតិភូកីឡាទាំង ៤៩ប្រទេស !
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ ល្ងាចនេះតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានទទួលរៀបចំអាហារសាមគ្គីជូនលោក Claude Aze’ma ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ និងប្រតិភូកីឡាទាំង ៤៩ប្រទេស នៅ OLYMPIA CITY HOTEL ។

ក្នុងឱកាសនោះដែរ ខ្ញុំបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនប្រតិភូកីឡាទាំង ៤៩ប្រទេស ហើយប្រតិភូកីឡាទាំង ៤៩ប្រទេស ក៏ប្រគល់វត្ថុអនុស្សាវរីយ៍ជូនភាគីកម្ពុជាវិញ ។

សូមបញ្ជាក់ថា ប្រតិភូកីឡាទាំង ៤៩ប្រទេស បានដឹកនាំកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក យុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៩ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងខណៈកម្ពុជាជាម្ចាស់ផ្ទះ ។

 

 

 

 


អត្ថបទទាក់ទង