ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  2. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  3. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  4. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  5. ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

រដ្ឋមន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកូនសោសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ធានាបាននូវភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម ។
ឯកឧត្តម សួន សេរី នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានលើកឡើងថា ថ្ងៃនេះវិទ្យាស្ថានបានរួមសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ដែលបាននិងកំពុងធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម និងអភិវឌ្ឍន៍ជនបទ តាមរយៈការរៀបចំសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ សម្រាប់ទុកជាទុន និងពុទ្ធិគ្រឹះរឹងមាំក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឆ្លើយតបទៅនឹង   បរិបទនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើបកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម អ៊ុន ចាន់ដា គណអភិបាលខេត្ត និងលោកនាយកកម្មវិធីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា CAVAC បានធ្វើចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ទូលំទូលាយពាក់ព័ន្ធនឹងកម្មវិធីនាពេលនេះ និងបានសម្តែងនូវឆន្ទ:យ៉ាងមុតមាំក្នុងការបន្តការឧបត្ថម្ភ គាំទ្រ និងសហការពេញលេញក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មដែលកំពុងចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានថ្លែងថា  សន្និសីទនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពរបស់កសិករ ហើយបានឆ្លុះបញ្ចាំងពីសក្តានុពលនៃធនធាន មនុស្សសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម ធានាបាននូវការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព ហើយពិតណាស់ថាគោលដៅនេះអាចឈានទៅសម្រេចបាន ល្គឹកណាប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ក្នុងន័យនេះ ក្រសួងកសិកម្ម ដែលមានវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាសេនាធិការបាន និងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មតាមរយៈការអប់រំបណ្តុះបណ្តាល  និងអភិវឌ្ឍន៍ធនធានមនុស្សគ្រប់កម្រិតបម្រើឲ្យវិស័យកសិកម្ម និងអន្តរវិស័យពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជួយគាំទ្រ និងជំរុញវិស័យទាំងនោះឲ្យមានការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ ជាសក្ខីភាព ថ្ងៃនេះមានការជួបជុំអ្នកវិទ្យាសាស្រ្តកសិកម្មគ្រប់វ័យ មកពីគ្រប់គ្រឹះស្ថានឧត្តមសិក្សា បានបង្ហាញអំពីមូលធនមនុស្សកម្ពុជាគឺពិតជាមាន ចំណេះដឹងទូលំទូលាយ ច្នៃប្រឌិត និងមានជំនាញច្បាស់លាស់ដែលរាជរដ្ឋាភិបាលចាត់ទុកជា អាទិភាព និងជាកូនសោសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ធានាបាននូវភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាកសិកម្មនាពេលបច្ចុប្បន្ននេះ។ ម៉្យាងវិញទៀត ព្រឹត្តិការណ៍នេះ បានចូលរួមលើកកម្ពស់គុណភាពបណ្តុះបណ្តាល សមត្ថភាពស្រាវជ្រាវ ការបង្កើនសមត្ថភាពសាស្ត្រាចារ្យ សំដៅទៅនឹងការអនុវត្តកសិកម្មប្រកបដោយភាពវៃឆ្លាតឆ្លើយតបទៅតាមការវិ   វឌ្ឍនៃតម្រូវការទីផ្សារ។
ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍គន្លឹះល្អឺមួយចំនួនទាក់ទងនឹងប្រធានបទខាងលើ ជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកវិទ្យាសាស្រ្តគ្រប់វ័យ ធ្វើយ៉ាងណាពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ទេពកោសល្យ គុណភាព សមត្ថភាព និងសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ហើយត្រូវរួមគ្នាដើរឲ្យទាន់ទៅនឹងបរិបទនៃសកលភាវូបនីយកម្ម ៕