អគ្គិភ័យបានឆាបឆេះ សណ្ឋាគារ ប៉ារ៉ាឌីស អង្គរវីឡា នៅកណ្តាលក្រុង សៀមរាប
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

លោកឧត្ដមសេនីយ៍ ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល ខេត្ត សៀមរាប បានឲ្យដឹងថានៅវេលាម៉ោង ១៥ និង ៣០ នាទី  ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះមានអគ្គិភ័យបាន ឆាបឆេះ សណ្ឋាគារប៉ារ៉ាឌីស អង្គរវីឡា ដែលស្ថិតនៅ តាមបណ្ដោយ ផ្លូវ៦០ ម៉ែត្រ ក្នុងភូមិចុងកៅស៊ូសង្កាត់ ស្លក្រាម ក្រុង សៀមរាប ។ លោក បន្តថា ករណីនេះ  ឆេះ ដោយសារទុស្សេ ខ្សែភ្លើង នៅ កន្លែង ស្ទីមសូណា ហើយ បច្ចុប្បន្ន កម្លាំង សមត្ថកិច្ច និង អាជ្ញាធរ មូលដ្ឋានកំពុងប្រឹងប្រែង ជួយពន្លត់ ៕ធ.ដ