ជនសង្ស័យម្នាក់ រំលោភសេពសន្ថវៈលើអនីតិជនអាយុ១៣ឆ្នាំ ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវជនសង្ស័យម្នាក់លួងលោមរំលោភបានសម្រេច កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ទឹកបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល ក៏ត្រូវយាយបង្កើតប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វុធ លីហ្សា អាយុ១៣ឆ្នាំ ទីលំនៅបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករបុរីសាន់ស៊ីម៉ិច ទីលំនៅបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ លុយក្រដាស់១០ដុល្លារចំនួន០១សន្លឹក ទូរស័ព្ទដៃចំនួន០២គ្រឿង ខោខូចប៊យជើងត្រឹមជង្គង់ចំនួន០១, អាវយឺតពណ៌សវៀលក្លៀកចំនួន០១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះឈ្មោះ វុធ លីហ្សា អាយុ១៣ឆ្នាំ បានដើរចេញពីផ្ទះរបស់ឈ្មោះ សុន សុភាព ភេទស្រី អាយុ ២៧ ឆ្នាំ (ជាអ្នកស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះ) ដែលមានចម្ងាយពីផ្ទះក្មេងស្រីរងគ្រោះប្រហែល៣០០ម៉ែត្រ ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលក្មេងស្រីរងគ្រោះដើរដល់ផ្សាររាត្រីស្ថិតនៅភូមិព្រៃសំព័រខាងលើ ក៏បានជួបនឹងជនសង្ស័យឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០ឆ្នាំ កំពុងដើរលេងក្នុងផ្សាររាត្រី ហើយជនសង្ស័យក៏បានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១០ដុល្លារ រួចចាប់ទាញដៃក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ទឹកផ្សាររាត្រី (ដែលសាងសង់មិនទាន់រួច) ។

បន្ទាប់មកជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភសេបសន្ថវៈលើក្មេងស្រីរងគ្រោះដោយឈរទល់មុខគ្នាបានសម្រច០១លើក ។ ពេលធ្វើសកម្មភាពរំលោភសេពសន្ថវៈរួច ជនសង្ស័យក៏បានប្រាប់ក្មេងស្រីរងគ្រោះកុំឲ្យនិយាយរឿងរ៉ាវខាងលើ ឱ្យយាយ តា និងអ្នកដទៃបានដឹង ហើយក៏ដើរចេញទៅផ្ទះរៀងៗខ្លួន ។ លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទី ក្មេងស្រីរងគ្រោះមានការឈឺចាប់ប្រដាប់ភេទយ៉ាងខ្លាំង ក៏បានអង្គុយយំនៅខាងមុខផ្ទះ ឃើញដូចនេះ ឈ្មោះ រី សុផល ភេទស្រីអាយុ៥៨ឆ្នាំ (ត្រូវជាយាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) ក៏បានសួរនាំទៅក្មេងស្រីគ្រោះ ទើបក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវខាងលើ ប្រាប់យាយឲ្យបានដឹង។

បន្ទាប់មកឈ្មោះ រី សុផល (យាយរបស់ក្មេងស្រីរងគ្រោះបង្កើត) ក៏បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រនៅថ្ងៃខែឆ្នាំដដែល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលើ រួម និងវត្ថុតាង នៅត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ បុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវីធីច្បាប់តែម្តង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ធ.ដ


អត្ថបទទាក់ទង