អបអរសាទរវីរ:កីឡាការិនី កែ ឡេង ដណ្តើមបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

វីរ:កីឡាការិនី កែ ឡេង ដណ្តើមបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ ដោយយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល៣៦ទល់២២ ការប្រកួតប៉េតង់ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៧ ។

ស្របពេលដែល ក្រុមកីឡាការិនីកម្ពុជាទី២ មានកីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា វង ចន្ថា និងកីឡាការិនី ឃួន យ៉ារី ត្រៀមប្រកួតជាមួយ ក្រុមកីឡាការិនី ឡាវ និងក្រុមកីឡាការិនី ប៉ះ វៀតណាម ឯក្រុមយុវជន ប៉ះ អេស្ប៉ាញ ។

គួររម្លឹកថា វីរ:កីឡាការិនី កែ ឡេង គឺជាកីឡាការិនីទី១ លើលោកក្នុងវិស័យកីឡាប៉េតង់ ដែលដណ្តើមបានមេដាយ៤សម័យកាលជាប់ៗគ្នា ក្នុងឆ្នាំ២០១៣  នៅបារាំង ២០១៥ នៅថៃ ២០១៧នៅចិន និងឆ្នាំ២០១៩ នៅកម្ពុជា ៕ធ.ដ