លោកស្រី Nancy Pelosi និយាយថា មានភស្តុតាងច្បាស់យ៉ាងច្បាស់ថា លោក ដូណាល់ ត្រាំ ប្រើប្រាស់សេតវិមានដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ មានភស្តុតាងយ៉ាងច្បាស់ថាលោក ដូណាល់ ត្រាំ បានប្រើប្រាស់ការិយាល័យសេតវិមាន សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញសន្តិសុខជាតិ នេះបើតាមប្រធានសភាតំណាងរាស្ត្រអាមេ៉រិកលោកស្រី Nancy Pelosiនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

ប្រធានសភាតំណាងរាស្ត្រអាមេ៉រិករូបនេះបាននិយាយថា ភស្ដុតាងបានបង្ហាញយ៉ាងច្បាស់ថា លោក ដូណាល់ ត្រាំ បានប្រើប្រាស់ការិយាល័យរបស់លោក ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការធ្វើបែបនេះកំពុងបំផ្លាញដល់សន្តិសុខជាតិ និង ជាទង្វើបំពានលើការស្បថឡើងកាន់តំណែងរបស់លោក ។

ការកត់សម្គាល់បែបនេះរបស់លោកស្រី Pelosi បានកើតមានស្របពេលនៅថ្ងៃព្រហស្បត្តិ៍នេះ គណៈកមា្មធិការស៊ើបអង្កេត នៃសភាតំណាងរាស្ត្រអាមេ៉រិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានដឹកនាំការសវនាការស្ដាប់លើកទី៥ ស្ដីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ក្រោយរងការចោទប្រកាន់ថា បើកដៃឱ្យបរទេសលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេ៉រិកឆ្នាំ២០២០ តាមរយៈការដាក់សម្ពាធឱ្យអ៊ុយក្រែនស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន ប៉ុន្តែលោក ត្រាំ បានបដិសេដ ៕ធ.ដ


អត្ថបទទាក់ទង