ចិនជំរុញឱ្យសហរដ្ឋអាមេ៉រិកបញ្ឈប់សកម្មភាពបង្កហេតុនៅតំបន់សមុទ្រចិនខាងត្បូងតទៅទៀត
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចិន៖ ចិនបានជំរុញឱ្យអាមេ៉រិកបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បំាងជាញឹកញាប់ ទៅកាន់តំបន់ដែនសមុទ្រចិនខាងត្បូង នេះបើតាមអ្នកនំាពាក្យរបស់បញ្ជាការខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន PLA នៅថ្ងៃសុក្រនេះ ។

កាលពីដើមសប្តាហ៍នេះ ទីក្រុងប៉េកំាងបានចេញសេចក្តីអំពាវនាវមួយឲ្យទីក្រុងវ៉ាស៊ីនតោន ឈប់ដុតកម្តៅនៅសមុទ្រចិនខាងត្បូងតទៅទៀត ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង មន្ត្រីយោធាអាមេ៉រិកបានបញ្ជាក់ថា នាវាចម្បាំងបន្ថែមទៀតត្រូវបានបញ្ជូន ឲ្យទៅកាន់សមុទ្រចិនខាងត្បូងកាលពី០២ថ្ងៃមុន ។

នាវាចម្បាំងទំាងពីរគ្រឿងនេះ ក្នុងនោះមួយជានាវាប្រយុទ្ធឈ្មោះ Gabrielle Giffords និងមួយគ្រឿងទៀតជានាវាពិឃាតឈ្មោះ Wayne E Meyer ត្រូវបានទីបញ្ជាការកងទ័ពជើងទឹកអាមេ៉រិក បញ្ជាឲ្យទៅល្បាតនៅក្បែរៗតំបន់ថ្មប៉ប្រះទឹក Mischief និង ប្រជុំកោះ Paracel នៅដែនសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕ធ.ដ


អត្ថបទទាក់ទង