ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

នាយករដ្ឋអ៊ីស្រាអែលកំពុងទទួលរងការចោទប្រកាន់ពីបទពុករលួយ ក្លែងបន្លំ និងរំលោភលើទំនុកចិត្ត
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ត្រូវបានអគ្គរដ្ឋអាជ្ញាអ៊ីស្រាអែលចោទប្រកាន់ចំនួន៣ករណីផ្សេងៗគ្នា ក្នុងនោះរួមមាន ពុករលួយ ក្លែងបន្លំ និងរំលោភសេចក្ដីទុកចិត្ត ។

តាមរយៈការចោទប្រកាន់នេះ លោក ណឺតាន់យ៉ាហ៊ូ បានក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទល្មើស កំឡុងពេលកំពុងកាន់អំណាច ។ យ៉ាងណាមិញ លោក ណឺតាន់យ៉ាហ៊ូ នឹងមិនត្រូវតម្រូវឱ្យចុះចេញពីតំណែងនោះទេ រហូតទាល់តែលោកត្រូវបានតុលាការកាត់ទោស ។ ប៉ុន្តែលោក ណឺតាន់យ៉ាហ៊ូ បានចាត់ទុកថា ការចោទប្រកាន់នេះ គឺជាការព្យាយាមធ្វើរដ្ឋប្រហារ ហើយលោកនឹងមិនព្រមចុះចេញពីតំណែងឡើយ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានរងការចោទប្រកាន់ថា បានទទួលអំណោយជាគ្រឿងអលង្កា ស្រាសំប៉ាញ និងស៊ីហ្គាដ៏ប្រណិតមានតម្លៃជិត២០ម៉ឺនដុល្លារពីអ្នកជំនួញដ៏ស្ដុកស្ដម្ភម្នាក់ និង ប្រើប្រាស់អំណាចរបស់ខ្លួនកែប្រែក្របខ័ណ្ឌនៃបទប្បញ្ញត្តិមួយចំនួន ជាថ្នូរដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយមួយជួយចុះផ្សាយល្អពីខ្លួនឯង ៕ធ.ដ


អត្ថបទទាក់ទង