ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  2. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  3. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  4. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  5. ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញអាវុធម៉ាក AK មួយដើមច្រកក្នុងការ៉ុងនៅស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ការដែលរកឃើញនេះ ខណៈលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងមាន៖ លោកនាយប៉ុស្ដិ៍ព្រៃវែង នាយរងប៉ុស្ដិ៍ រួមជាមួយមន្រ្តីប៉ុស្តិ៍ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ពេលមកដល់ភូមិកំរៀង សង្កាត់ព្រៃវែង ស្រាប់តែមានប្រជាពលរដ្ឋមករាយការណ៍ថា បានប្រទះឃើញអាវុធមួយដើម ច្រកក្នុងការ៉ុង នៅក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស ប្រហែល២០០ម៉ែត្រ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំង និងបានលើកយកការ៉ុងមកពិនិត្យមើល ឃើញនៅក្នុងការ៉ុងមានអាវុធ ម៉ាក AK ស្វាយវែង១ដើម មានបង់៤ បង់ និងគ្រាប់ ១២០គ្រាប់ រួចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ៕ធ.ដ


អត្ថបទទាក់ទង