ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

ពិធីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរទោចក្រយានយន្ដប្រកបដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និង ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងចាប់ផ្តើមអនុវត្តតាមបណ្ដាវិទ្យាល័យ និងសាកលវិទ្យាល័យ
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ពិធីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាល ស្ដីពីការបើកបរទោចក្រយានយន្ដប្រកប ដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បូករួមជាមួយនឹងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង តាមបណ្ដាវិទ្យាល័យ និងសាកលវិទ្យាល័យ ត្រូវបានប្រកាសចាប់ផ្តើមពីខេត្តសៀមរាប ។

ពិធីប្រកាសផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រារព្វធ្វើឡើងតាមរយៈជំនួយឧបត្ថម្ភថវិការរបស់ស្ថាប័ន APIWSA និង ក្រុមហ៊ុន HONDA ដោយមានកិច្ចសហការផ្ទាល់ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សាលាខេត្តសៀមរាប កាកបាទក្រហមកម្ពុជា អង្គការខេមសែហ្វ វិទ្យុ FM១០២ ជាមួយនឹងដៃគូពាក់ព័ន្ធសំខាន់ៗ ។

ពិធីផ្សព្វផ្សាយធ្វើឡើងដោយរួមបញ្ចូលនូវវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សនិសិ្សត តាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ។ វគ្គបណ្ដុះបណ្ដាលរំពឹងថា យ៉ាងហោចណាស់មានសិស្សនិស្សិតចំនួន១.២០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីវគ្គបណ្តុះបណ្តាលទាំងអស់នេះ ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃ
គ.ស.ច.គ. បានថ្លែងថា គម្រោងនេះ គឺពិតជាឆ្លើយតបនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកំពុងពុះពារយ៉ាងសកម្មទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្ន ។ លោកជំទាវបន្តដាស់តឿនដល់យុវជន ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់របស់ប្រទេសជាតិយើង ដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យើងក្នុងគោរព និងអនុវត្តន៍ច្បាប់គឺបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែង ។

អ្នកស្រី អូលីវ្យែ វាយឌែន តំណាងរបស់ស្ថាប័នAPIWSA បានបញ្ជាក់ថា យើងជឿជាក់ថាវិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួមចំណែកកាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ជាពិសេសចំពោះមូលហេតុបង្កដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។ ដូច្នេះយើងពិតជារីករាយចំពោះឱកាសសហការជាដៃគូជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន HONDA និងស្ថាប័នជំនាញដែលមានវត្តមានទីនេះ ដើម្បីពង្រឹងនូវខ្លឹមសារ និងការអប់រំសុវត្ថិភាពចរាចរណ៍ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨ លើកនៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់ ដែលក្នុងនោះខេត្តសៀមរាបស្លាប់ចំនួន៣៧នាក់ ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធអទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយាន្ត ៣% និងងងុយ១%។ ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ៣២%  ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០% គឺជាអ្នកបើកបរម៉ូតូ ៕ធ.ដ


អត្ថបទទាក់ទង