ប្រទះឃើញកម្មការិនីម្នាក់ដេកស្លាប់សង្ស័យត្រូវឃាតកអារ ក សម្លាប់នៅក្នុងរោងចក្រ
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ស្វាយរៀង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងរោងចក្រមួយកន្លែងស្ថិតភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយសារកម្មការិនីម្នាក់ ត្រូវឃាតក អារ ក សម្លាប់។ករណីប្រទះឃើញសាកសពនេះបានកើតឡើងនៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩។

ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងមិនអនុញ្ញាត្តិឲ្យក្រុមអ្នកសារព័ត៌មានទៅផ្តិតយករូបភាពក្បែរសាកសពនោះទេ។ចំណែកឯទិដ្ឋភាពនៅខាងក្រៅរោងចក្រវិញមានកម្មករ កម្មការិនី ប្រជាពលរដ្ឋឆោមរោមមើលយ៉ាងច្រើនកកកុញ ដើម្បីរង់ចាំមើលសមត្ថកិច្ចចាប់ជនដៃដល់ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

កម្មករបម្រើការងារជាមួយជនរងគ្រោះបានបង្ហើបឲ្យដឹងថាជនរងគ្រោះមានឈ្មោះ នី សា អាយុប្រមាណ១៩ឆ្នាំ  រស់នៅស្រុកស្វាយជ្រំខេត្តស្វាយរៀងហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលម្អគ្រប់ប្រភេទ ធី វ៉ាយ អេឡិកទ្រិក ឯ.ក។ ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ថា ករណីនេះ ជាករណីឃាតកម្ម ឬយ៉ាងណានោះទេរង់ចាំការស្រាវជ្រាវបន្ត៕ធ.ដ


អត្ថបទទាក់ទង