ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

រថយន្តម៉ាកស្ដារ៉ិចមួយគ្រឿង បើកបុកម៉ូតូត្រង់ចំណុចស្តុបបំបែកជាបួនពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រួចបើករត់បាត់
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ រថយន្តម៉ាកស្ដារ៉ិចមួយគ្រឿងមិនចាំស្លាកលេខ បានបើកយ៉ាងលឿនដល់ចំណុចផ្លូវបែកជាបួន មិនបង្អន់ល្បឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កបើករត់គេចបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅត្រង់ចំណុចប៉ុស្ដិ៍ប្រចាំការ ២៤ម៉ោងតាមបណ្ដោយផ្លូវហាណូយកែង និងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សាញ់ ភារ៉ា ភេទប្រុស អាយុ៣១ឆ្នាំស្លាក់នៅផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចដែលប្រចាំការនៅប៉ុស្តិ៍ ២៤ ម៉ោងបានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BA-1980 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាយណូទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្តុបបែកជាបួន ក៏មានរថយន្តមួយគ្រឿងម៉ាកស្តារ៉ិចមិនចាំស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅទៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅ និងកន្លែងកើតហេតុ។ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្ករបើករត់គេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌសែនសុខ រងចាំប្រគល់ជូនសាច់ញាតិវិញ៕ធ.ដ


អត្ថបទទាក់ទង