មន្ត្រីនគរបាលពាក់ស័ក៤ ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុករទេះលក់មីឆា និងស៊ុបបណ្តាលឲ្យស្ត្រីពីរនាក់ ម្តាយ និងកូនរងរបួសធ្ងន់ស្រាល
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីនគរបាលពាក់ស័ក្ក៤ សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Lexus 330 មួយគ្រឿងរេចង្កូតទៅបុករទេះលក់មីឆា និងស៊ុបពេញទំហឹងបណ្តាលឱ្យស្ត្រីជាម្តាយរលាកទឹកស៊ុបពេញខ្លួនរងរបួសធ្ងន់ចំណែកស្ត្រីជាកូនរបួសស្រាល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៤០ នាទីយប់ថ្ងៃទី ២១ ខែវិច្ចិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែង និងផ្លូវ១០៤ ជិតនិងផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជាមន្ត្រីនគរបាលពាក់ស័ក៤ ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត Lexus RX330 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD-9411ធ្វើដំណើរតាមដងផ្លូវព្រះស៊ីសុវត្ថិទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើបានរេចង្គុកទៅខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូសណ្ដោងរទេះលក់មីឆា និងស៊ុបមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ ជាកូនរួមដំណើរ និងស្ត្រីម្នាក់ទៀតជាម្ដាយ បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងបណ្ដាលឲ្យរទេះខូចខាតយ៉ាងដំណំ ឬឯស្ត្រីជាម្តាយរលាកទឹកស៊ុបពេញខ្លូនរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកស្ត្រីជាកូនបានរងរបួសស្រាល។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំបន្ត។

ក្រោយកើតហតុក៏មានតំណាងខាងភាគីទាំងសងខាងដែលសុទ្ធតែកងកម្លាំងដូចគ្នាចុះមកអន្តរាគមន៍រៀងៗ ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំផងដែរ ដោយភាគីទាំងសងខាងអាងខ្សែររៀងៗខ្លួន និងប្រកែកជាគ្នាយកតែត្រូវ សូម្បីតែសមត្ថកិច្ចជំនាញខណ្ឌព្យាយាមឲ្យគាគីទាំងសងខាងសម្របសម្រួលអស់រយៈពេលជា១ម៉ោងយ៉ាងណាក៏ដោយ នៅតែភាគីទាំងសងខាងមិនអាចសម្របសម្រួលគ្នាបានទើបសមត្ថកិច្ចខណ្ឌទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត និងរទេះលក់មីឆា និងស៊ុបទៅរក្សាទុករងចាំដោយគ្នានៅពេលក្រោយ៕ធ.ដ


អត្ថបទទាក់ទង