ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

ភាគខាងត្បូងប្រទេសអូស្រ្តាលីព្រមានពីការត្រៀមខ្លួន ចំពោះគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនារយៈពេល៤ឆ្នំា
ថ្ងៃ ពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អូស្រ្តាលី៖ សាលារៀនច្រើនជាង១០០កន្លែងនៅទូទំាងភាគខាងត្បូងប្រទេសអូស្រា្តលី បានបិទទ្វារជាបណ្តោះអាសន្ន ស្របពេលដែលរដ្ឋអូស្រ្តាលីបានប្រុងប្រៀបខ្លួន ចំពោះគ្រោះថ្នាក់អគ្គិភ័យដ៏មហន្តរាយ ។

សីតុណ្ហភាពនៅតាមបណ្តាផ្នែកមួយចំនួននៃរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងរហូតជាង៤០អង្សាសេនៅក្នុងថ្ងៃពុធនេះ ដោយយោងទៅតាមកម្លំាងខ្យល់ ខណៈដែលសង្កត់ចំនួន ០៧ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយអគ្គិភ័យ ពីសំណាក់រដ្ឋាភិបាល ហើយថែមទំាងហាមឃាត់ធ្វើដំណើរទៅកាន់ទីនោះផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋអូស្ត្រាលីភាគច្រើន បានបង្ហាញការព្រួយបារម្ភរបស់ពួកគេខ្លាំងបំផុតទៅលើការប្រែប្រួលអាកាសធាតុ ខណៈភ្លើងឆេះព្រៃនៅរដ្ឋ Queensland និង New South Wales ប្រមាណជាង១០០ករណីបានឆក់យកអាយុជីវិតមនុស្ស០៤នាក់ លំនៅឋានជាង៣០០ខ្នងឆេះខ្ទេចខ្ទី និង ចំការដំណាំជាង១លានហិកតាក៏រងការខូចខាតផងដែរ នេះបើតាមការស្ទាបស្ទង់មតិមួយ ដែលធ្វើឡើងដោយស្ថាប័ន JWS របស់អូស្ត្រាលី ៕ធ.ដ


អត្ថបទទាក់ទង