អង្គការសហប្រជាជាតិអះអាងថា ការសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីននៅតែជាទង្វើខុសច្បាប់
ថ្ងៃ ពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ប៊ែលហ្ស៊ិក៖ ការធ្វើអាណានិគមរបស់អ៊ីស្រាអែល តាមរយៈការសាងសង់លំនៅឋាន និង បញ្ជូនប្រជាជនរបស់ខ្លួនឱ្យទៅរស់នៅលើតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន គឺជាទង្វើរំលោភច្បាប់អន្តរជាតិ នេះបើតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យសិទ្ធមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះបានបញ្ជាក់ថា យើងនៅតែបន្តរក្សាគោលជំហរដ៏យូរអង្វែងរបស់អង្គការសហប្រជាជាតិ នោះគឺការសាងសង់លំនៅឋាន និង បញ្ជូនប្រជាជនរបស់ខ្លួនឱ្យទៅរស់នៅតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន គឺជាទង្វើរំលោភ ច្បាប់អន្តរជាតិដដែល ។

សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់ការិយាល័យសិទ្ធមនុស្សអង្គការសហប្រជាជាតិ បានកើតមានឡើងក្រោយសហរដ្ឋអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្លាស់គោលជំហររបស់ខ្លួនជាងបួនទសវត្សរមកនេះ ដោយប្រកាសថា ការសាងសង់លំនៅឋាន និង បញ្ជូនប្រជាជនអ៊ីស្រាអែលឱ្យទៅរស់នៅក្នុងតំបន់ West Bank មិនមែនជាទង្វើរំលោភលើច្បាប់អន្តរជាតិទៀតនោះទេ ៕ធ.ដ


អត្ថបទទាក់ទង