ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

ក្រុមបាតុករ១.១០០នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ស្របពេលស្ថានភាពនៅទីក្រុងហុងកុងនៅតែតានតឹងខ្លំាង
ថ្ងៃ ពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហុងកុង៖ អ្នកនាំពាក្យប៉ូលិសហុងកុង នៅថ្ងៃអង្គារនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្នុងពេលត្រឹមតែមួយថ្ងៃ ក្រុមបាតុករប្រមាណ១.១០០នាក់ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តបទល្មើសដូចជា ការចូលរួមធ្វើកុប្បកម្ម និង មានផ្ទុកអាវុធបង្កគ្រោះថ្នាក់ជាដើម ។

បើតាមអ្នកនាំពាក្យដដែលនេះ ប៉ូលិសហុងកុង កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានរកឃើញ និង រឹបអូសគ្រាប់បែកសាំងជាង៣.៩០០ដប នៅសាកលវិទ្យាល័យ CUHK ។ ក្រុមបាតុករ នាថ្ងៃអង្គារនេះ នៅតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ហើយប្រឆាំងចំពោះការទាមទារពីសំណាក់អភិបាលក្រុងហុងកុង ដើម្បីឲ្យពួកគេចុះចាញ់ ។

តួយ៉ាង សាកលវិទ្យាល័យ PolyU ត្រូវបានក្រុមបាតុករហុងកុងចូលកាន់កាប់តាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយប៉ូលិសហុងកុងបានព្យាយាមសម្រុកចូលអស់រយៈពេល០៣ថ្ងៃជាប់គ្នាមកហើយ តែមិនអាចធ្វើបាន ដោយសារតែការប្រើហិង្សា តបតពីសំណាក់ក្រុមបាតុករ តាមរយៈការចោលគ្រាប់បែកសាំង ដុំឥដ្ឋ និងបាញ់ព្រួញភ្លើងមកលើអាជ្ញាធរ ៕ធ.ដ


អត្ថបទទាក់ទង